[ទីផ្សារបរទេស] សមាគមន៍ក្រុមហ៊ុនផលិតរថយន្តចិនបានប្រកាសចេញរថយន្តថាមពលថ្មី (អគ្គិសនីសុទ្ធ និង PHEV) ដែលលក់ចេញបានច្រើនជាងគេប្រចាំខែកក្កដា ឆ្នាំ២០២២ ដែលជាលទ្ធផលបានបង្ហាញថាមានរថយន្ត BYD ចំនួន៦ម៉ូដែល បានស្ថិតក្នុងចំណោមរថយន្តអគ្គិសនីដែលលក់ដាច់ជាងគេចំនួន១០ម៉ូដែល។
១. BYD Song Plus លក់បាន ៣៧ ៨០០គ្រឿង
២. Wuling Hongguang Mini EV លក់បាន ៣៧ ១០០គ្រឿង
៣. BYD Qin Plus លក់បាន ៣០ ០០០គ្រឿង
៤. BYD Han លក់បាន ២៥ ៣០០គ្រឿង
៥. BYD Dolphin លក់បាន ២០ ៥០០គ្រឿង
៦. BYD Yuan Plus លក់បាន ១៩ ២០០គ្រឿង
៧. GAC Aion Y លក់បាន ១២ ៥០០គ្រឿង
៨. BYD Tang លក់បាន ១១ ៥០០គ្រឿង
៩. Cherry Small Ant លក់បាន ១១ ២០០គ្រឿង
១០. Li Auto ONE លក់បាន ១០ ៤០០គ្រឿង