ក្រុមហ៊ុន GMC បានបង្ហាញចេញជាផ្លូវការនូវរថយន្ត Hummer អគ្គិសនី ដែលមានរចនាបទទាន់សម័យ និងកម្លាំងខ្លាំងមហាសាល ដែល GMC គ្រោងចេញលក់ប្រភេទ Edition 1 នៅឆ្នាំក្រោយនេះ ។
ជាមួយកម្លាំងខ្លាំងដ៏មហាសាលនេះ រថយន្ត Hummer EV Edition 1 ដំណើការដោយម៉ូទ័រអគ្គិសនីចំនួនបី ដែលផលិតកម្លាំងសរុបបានប្រមាណ ១០០០សេះ និងកម្លាំងរមួល ១៥ ៥៩២ញ៉ុតុនម៉ែត្រ។ កម្លាំងនេះអាចឲ្យរថយន្តដែលប្រើប្រព័ន្ធបើកបរវិលកង់បួននេះ ស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលប្រហែល ៣វិនាទី ពេលប្រើប្រាស់ប្រព័ន្ធ “Watts to Freedom”។ ម៉ូទ័រអគ្គិសនីទទួលបានថាមពលពីអាគុយលីចូមទំហំ ២០០គីឡូវ៉ាត់ ដែលអាចឲ្យរថយន្តបើកបរបានចម្ងាយ ៥៦៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។
តាមរយ:ការបញ្ជាក់របស់ GM-Trucks បានបង្ហាញថា រថយន្ត Hummer EV មានទម្ងន់ ៤ ១០៣គីឡូក្រាម ដែលវាមានទំងន់ធ្ងន់ជាងរថយន្ត GMC Sirra 3500HD ប្រហែល ៣១៧គីឡូក្រាម និង F-350 ប្រហែល៤១៤គីឡូក្រាម៕
លើសពីនេះ GM-Trucks ក៏បានបន្ថែមទៀតថា ប្រសិនបើទម្ងន់រថយន្តអគ្គិសនី Hummer រួមជាមួយទម្ងន់របស់ GVWR(Gross Vihicle Weight Rating) នោះវានឹងមានទម្ងន់រហូតដល់ ៤ ៧១៧គីឡូក្រាម ហើយស្ថិតនៅថ្នាក់លេខ ៣(Class 3) ៕