[បរទេស] កាលពីឆ្នាំ ២០២០ ក្រុមហ៊ុន Hyperion បានធ្វើការដាក់បង្ហាញគំរួរថយន្ត Hyperion XP-1 ដើរដោយថាមពលអ៊ីដ្រូសែនជាមួយនឹងលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍។ ខណៈពេលនេះ បានបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍រថយន្ត Los Angeles Auto Show ។
Hyperion XP-1 នៅតែស្ថិតក្នុងទម្រង់គំរូ ហើយមិនមានការផ្លាស់ប្តូររចនាបថទេ បើប្រៀបធៀបទៅនឹងការ Renders ដែលយើងបានឃើញកាលពីជាង ២ ឆ្នាំមុន រួមទាំងតួខ្លួនដែលអាចលៃតម្រូវបានតាមរចនាប័ទ្មដូចរថយន្ត Bugatti ដែលគ្របដណ្ដប់ដោយបន្ទះសូឡា។
Hyperion XP-1 អាចបើកបរបានចម្ងាយ ១ ៦៣៥ គីឡូម៉ែត្រ នៅពេលដែលធុងកាបូនអ៊ីដ្រូសែនត្រូវបានសាកពេញ ដែលចំណាយពេលតិចជាង ៥នាទី។ ខ្សែថាមពលនេះរួមមានកោសិកាឥន្ធនៈអ៊ីដ្រូសែន (supercapacitors) ដែលជំនួសអាគុយ ភ្ជាប់ដោយប្រអប់លេខ ៣ វគ្គ និងម៉ូទ័រអគ្គិសនីចំនួន ៤ ប្រភេទ axial-flux electric motor ជាមួយប្រព័ន្ធបើកបរ all-wheel drive ។ ថាមពលរួមបញ្ចូលគ្នាមានកម្លាំងដល់ទៅ ២ ០០០ សេះ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ២,២ វិនាទី និងល្បឿនអតិបរម៉ា ៣៥៦ គីឡូម៉ែត្រ/ម៉ោង ។
យោងតាមក្រុមហ៊ុន រថយន្ត Hyperion XP-1 មានទម្ងន់ ១ ០៣២ គីឡូក្រាម ដែលស្រាលជាងរថយន្តអគ្គិសនីភាគច្រើន ដោយសាររចនាសម្ព័ន្ធ Carbon និងប្រព័ន្ធ aluminum alloy suspension។
ដូចដែលត្រូវបានប្រកាសនៅឆ្នាំ ២០២០ ក្រុមហ៊ុន Hyperion ចង់ផលិតរថយន្ត XP-1 ចំនួន ៣០០ គ្រឿងនៅសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃត្រូវបានកំណត់នឹងប្រកាសនៅពេលក្រោយ។ គោលដៅដើមគឺសម្រាប់ការផលិតចាប់ផ្តើមនៅឆ្នាំ ២០២២ ប៉ុន្តែត្រូវបានពន្យារពេល។ កាលពីឆ្នាំមុន គំរូនៃរថយន្ត Hypercar ត្រូវបានគេសាកល្បងនៅទីក្រុង Las Vegas។ ជាមួយគ្នានេះ Hyperion កំពុងទទួលយកការកក់តាមរយៈទម្រង់ពិសេសនៅលើគេហទំព័រផ្លូវការរបស់ខ្លួនផងដែរ។
គួរឲ្យដឹងថា ក្រៅពីរថយន្ត Hyperion XP-1 ក្រុមហ៊ុនដែលផ្គត់ផ្គង់ប្រព័ន្ធជំរុញអ៊ីដ្រូសែនដល់ក្រុមហ៊ុនផ្សេងទៀតបានប្រកាសស្ថានីយ៍ថាមពល “XF-7 Hyper: Fuel” ដោយប្រើបច្ចេកវិទ្យា NASA ដើម្បីចាក់ប្រេងទាំង FCEVs និង BEVs ។ ស្ថានីយ៍ក៏នឹងអាចផ្តល់ “ការគាំទ្របណ្តាញឧបករណ៍ប្រើប្រាស់សម្រាប់កម្មវិធីបន្ទាន់ និងថាមពលបម្រុង” ផងដែរ។