រថយន្ត Honda HR-V ជំនាន់ថ្មី ដែលនៅប្រទេសជប៉ុនវាមានឈ្មោះថា Vezel នោះ មានតម្លៃលក់ជាផ្លូវការហើយ ដោយនៅប្រទេសកំណើតគឺវាមានតម្លៃចាប់ផ្ដើមពីប្រមាណ ២០ ៨៨៥ដុល្លារ ដែលឡើងថ្លៃលើស៊េរីមុនប្រមាណ ១ ៥០០ដុល្លារ។
ជាមួយតម្លៃដែលថ្លៃជាងស៊េរីមុនបន្តិច រថយន្ត Honda HR-V ស៊េរីថ្មីដែលជាស៊េរីឆ្នាំ ២០២១ នេះគឺមានការអាប់ដេតថ្មីៗជាច្រើន ជាពិសេសគឺនៅលើរូបរាងដែលមានការផ្លាស់ប្ដូរថ្មីទាំងស្រុងតែម្ដង។ ប្រភេទធូរថ្លៃជាងគេក៏មានមកជាស្តង់ដារស្រាប់នូវអំពូលភ្លើង LED សុទ្ធជាមួយយ៉ាន់កង់ Alloy ទំហំ១៦អ៊ីញមានរូបរាងបែបស្ព័រផងដែរ។
រថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២១ នៅលើទីផ្សារប្រទេសជប៉ុននឹងមានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ប្រភេទ i-VTEC ដែលគួបផ្សំជាមួយប្រអប់លេខ CVT ផងដែរ។ លើរថយន្តជំនាន់ថ្មីនេះវាក៏នឹងមានជម្រើស Hybrid ផងដែរ៕