Ford Ranger Raptor ជារថយន្តភីកអាប់ Off-Road មួយម៉ូដែលដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារមានរូបរាងពោរពេញដោយអំណាច និងមានសមត្ថភាពខ្លាំងផងដែរ។ តទៅនេះគឺជាតម្លៃរបស់ Ford Ranger Raptor ស៊េរីថ្មី ដែលលក់លើទីផ្សារចំនួន ៦ ខុសៗគ្នា ៖
១. ហ្វីលីពីន ៖ តម្លៃ ១,៩៩ លានប៉េសូ (ប្រមាណ ៣៩ ៣៧១ ដុល្លារ)
២. ថៃ ៖ តម្លៃ ១,៦៩ លានបាត (ប្រមាណ ៥២ ៣៤១ ដុល្លារ)
៣. វៀតណាម ៖ តម្លៃ ១,១៩ ពាន់លានដុង (ប្រមាណ ៥១ ៣៨៤ ដុល្លារ)
៤. អូស្រ្តាលី ៖ តម្លៃ ៨៥ ៥៧៩ ដុល្លារអូស្ត្រាលី (ប្រមាណ ៥៤ ៦៣២ ដុល្លារ)
៥. នូវែលហ្សេឡង់ ៖ តម្លៃ ៨៤ ៩៩០ ដុល្លារនូវែលហ្សេឡង់ (ប្រមាណ ៥១ ៦០១ ដុល្លារ)
៦. ចក្រភពអង់គ្លេស ៖ តម្លៃ ៤០ ៤៤៥ ផោន (ប្រមាណ ៥០ ៤៨២ ដុល្លារ)