(ប្រទេសវៀតណាម) ថ្ងៃនេះ ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Toyota Alphard សេរ៊ីថ្មីឆ្នាំ ២០២១ សម្រាប់ទីផ្សារប្រទេសវៀតណាម ជាមួយលក្ខណ:ពិសេសៗ និងបំពាក់ថ្មីកញ្ចប់សុវត្តិភាព Toyota Safety Sense(TSS)។
Toyota Alphard ឆ្នាំ ២០២១ បានបំពាក់ជាមួយ មុខងារសម្រាប់មើលកញ្ចក់នៅផ្នែកខាងក្រោយ, Soundproof ប្រភេទកញ្ចក់ នៅជួរទី២, អេក្រង់កម្សាន្តនៅផ្នែកខាងមុខ ទំហំ ១០,៥អ៉ីញ, អេក្រង់កម្សាន្តនៅផ្នែកខាងក្រោយ ជួរទី២ ទំហំ ១៣,៣អ៉ីញ, Panoramic Sunroof, ម៉ាស៊ីនត្រជាក់ ២តំបន់ផ្សេងគ្នា និង Speaker JBL ចំនួន ១៧គ្រាប់។ បន្ថែមពីនេះ នៅជួរទី២ មានបំពាក់ជាមួយ ខ្នោយម៉ាស្សាជើងអេឡិចត្រូនិច, Armrests, អំពូលសម្រាប់ធ្វើការ ឬអានសៀវភៅ និងកៅអីសម្រាប់ធ្វើការ។
សម្រាប់កញ្ចប់សុវត្តិភាព Toyota Safety Sense(TSS) ដែល Alphard ឆ្នាំ ២០២១ទើបតែអាប់ដេត មាន៖ Forward Collision Warning, Lane Departure Warning, Lane Keeping Assist, Adaptive cruise control និងចង្កៀងខាងមុខប្រភេទ High Beam ឡើងចុះដោយស្វ័យប្រវត្តិ។
បន្ថែមពីនេះ វាក៏បានបំពាក់ជាមួយ កាំម៉េរា ៣៦០ដឺក្រ, ប្រព័ន្ធ Traction Control, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់, ពោងសុវត្តិភាព ចំនួន ៧គ្រាប់, ប្រព័ន្ធហ្រ្វាំង ABS, EBD និង BA, Electronic Balance, Hill Start Assist, Blind Spot Control និង Rear Cross Vehicle Warning។
Toyota Alphard ឆ្នាំ ២០២១ បានបំពាក់ជាមួយ ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 បង្កើតកម្លាំងបាន ២៩៦សេះ និងកម្លាំងរមួល ៣៦១ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ ៨វគ្គអូតូ។ សម្រាប់ Alphard ឆ្នាំ ២០២១នេះ គឺមានតម្លៃចាប់ពី ១៨២ ៧០០ដុល្លារ (៤,២២ Billion VND) ៕