មើលពីមុខចេញ Lamborghini Urus ពេលមើលពីក្រោយទើបដឹងធាតុពិត

ក្រុមហ៊ុន​ជំនាញ​ខាង​កែច្នៃ​រថយន្ត​នៅ​ជប៉ុន​ឈ្មោះ​ថា Albermo ​កន្លង​មក​ធ្លាប់​បាន​បង្ហាញ​ស្នាដៃ​​លេង​គ្រឿង Lamborghini Urus លើ​​​រថយន្ត​ Toyota RAV4 ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ នា​ពេល​នេះ​ក្រុមហ៊ុន​បាន​បង្ហាញ​ស្នាដៃ​មួយ​ទៀត ដោយ​បាន​ដាក់​គ្រឿង​ Lamborghini Urus លើ​​​រថយន្ត​ Toyota Harrier ​វិញ​ម្ដង។

ស្នាដៃ​លេង​ចុង​ក្រោយ​របស់​ Albermo ពិត​ជា​ធ្វើ​បាន​ល្អ ដោយ​សារ​រថយន្ត​ Toyota Harrier ដែល​កែ​ចេញ​មក​មាន​រូបរាង​សម​គ្នា​នឹង​គ្រឿង​លេង​ Lamborghini Urus ជា​ខ្លាំង ធ្វើ​ឲ្យ​រថយន្ត​នេះ​អាច​បំភ័ន្ត​ភ្នែក​អ្នក​ដទៃ​បាន​ពេល​មើល​ពី​ចម្ងាយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​គ្រឿង​លេង​ជា Lamborghini Urus សម្រាប់​រថយន្ត Toyota Harrier មួយ​នេះ នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ខែ​តុលា​ខាង​មុខ​នេះ ប៉ុន្តែ​មិន​ទាន់​​ដឹង​តម្លៃ​លក់​នៅ​ឡើយ​ទេ។ ​ចំពោះ​​​គ្រឿង​លេង​សម្រាប់​រថយន្ត Toyota RAV4 មាន​តម្លៃ​​ប្រមាណ ៣ ១៥០​ដុល្លារ ដូច​នេះ​​សម្រាប់ Toyota Harrier រំពឹង​ថា​តម្លៃ​​​ប្រហែល​​​​នេះ​ដែរ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម