រយៈពេល ២ខែដំបូងនៃឆ្នាំ ២០២១ នេះចំនួនលក់លើសកលលោករបស់ Volvo មានការកើនឡើង ២៩,១% ឯណោះប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
មានទីផ្សារជាច្រើនបានជួយឲ្យចំនួនលក់របស់ Volvo កើនឡើង ហើយនៅអាមេរិកខាងជើងតែឯង Volvo អាចលក់រថយន្តបាន ១៧ ៣១៥គ្រឿង។ បន្ថែមពីនេះមានប្រមាណ ៨០% នៃរថយន្តដែល Volvo លក់បាននៅអាមេរិកខាងជើង គឺជាប្រភេទរថយន្ត SUV។
កំណើននៃតម្រូវការលើរថយន្ត SUV ដែលមានតួខ្លួនខ្ពស់នេះហើយ ដែលអាចជាហេតុផលនៅពីក្រោយការប្រកាសរបស់ Volvo កាលពីថ្មីៗនេះថាខ្លួនងាកមកផ្ដោតការផលិតរថយន្ត SUV ច្រើនជាងរថយន្ត Sedan និងរថយន្ត Wagon។
គួរដឹងថារថយន្ត SUV ដែលពេញនិយមខ្លាំងរបស់ Volvo គឺម៉ូដែល XC40 និងម៉ូដែល XC60 ហើយតាមរយៈការបញ្ចេញលក់រថយន្ត C40 Recharge នាពេលដ៏ខ្លីខាងមុខនេះទំនងជាធ្វើឲ្យចំណែករថយន្ត SUV កាន់តែកើនឡើងខ្លាំងបើធៀបនឹងរថយន្ត Sedan៕