មើលគេបើកឡាន Tesla បំពាក់ដៃចង្កូតថ្មី ថាំចិត្តជំនួស! (មានវីដេអូ)

កាលពីពេលថ្មីៗនេះ រថយន្ត Tesla Model S ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការអាប់ដេតពិសេសៗមួយចំនួន ហើយក្នុងនោះអ្វីដែលគេចាប់អារម្មណ៍បំផុត គឺ ការបំពាក់ដៃចង្កូតថ្មី និង គ្មានចង្កឹះលេខទៅមុខ ឬថយក្រោយឡើយ ដោយប្រើជាការអូស Touch នៅលើអេក្រង់វិញ។

គួរឲ្យដឹងថា រថយន្ត Tesla Model S ថ្មីនឹងបំពាក់ដៃចង្កូត Yoke Steering Wheel មកស្តង់ដារតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះដែរ បើតាមវីដេអូឃ្លីបខ្លីមួយខ្សែ ដែលបានបង្ហោះនៅលើបណ្តាញសង្គម Instagram បង្ហាញឲ្យឃើញ Editor នៅគេហទំព័រ Motor Trend គឺ Christian Seabaugh បើករថយន្ត Tesla Model S ថ្មីដែលមានបំពាក់ដៃចង្កូត Yoke Steering Wheel ដើម្បីចូលចត ដោយមើលទៅហាក់បីដូចជាមិនល្អប្រសើរជាងដៃចង្កូតធម្មតានោះទេ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគ្រាន់តែបើកនៅលើផ្លូវត្រង់ធម្មតា ដៃចង្កូតដ៏ចម្លែកនេះនឹងជួយឲ្យអ្នកកាន់ដៃចង្កូត នៅត្រង់ចំណុចត្រនិចលេខ៩ និងលេខ៣ យ៉ាងត្រឹមត្រូវ ប៉ុន្តែបើនិយាយពីការចូលចតវិញ គឺវាជារឿងផ្សេង។ ចង់ដឹងយ៉ងាណា សូមទស្សនាវីដេអូខាងក្រោម៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម