មើលរូបរាងឡាន Bentley Bentayga ផលិតតែមួយគ្រឿងគត់លើលោក សម្រាប់សេដ្ឋីចិនម្នាក់

ក្រុមហ៊ុន Mulliner ដែលជាសាខាមួយរបស់ក្រុមហ៊ុន Bentley បានបង្ហាញចេញស្នាដៃថ្មីចុងក្រោយបំផុតរបស់ខ្លួនគឺរថយន្ត Bentayga Hybrid ពិសេសមានផលិតតែគ្រឿងគត់លើលោក ដែលផលិតឡើងតបតាមការកុម្ម៉ង់របស់អថិជិនស្តុកស្ដម្ភជនជាតិចិនម្នាក់។

ចំណុចដ៏ទាក់ទាញបំផុតនៃរថយន្ត Bentayga Hybrid នេះគឺទឹកថ្នាំខាងក្រៅរបស់វាដែលមានប្រើប្រាស់ពណ៌បៃតងឈ្មោះថា Viridian ដែលពណ៌នេះក៏ត្រូវបានប្រើលើយ៉ាន់កង់ទំហំ ២២អ៊ីញរបស់រថយន្តនេះផងដែរ។ ចំណែកផ្នែកខាងក្នុងក៏មានប្រើប្រាស់ពណ៌បៃតងជារចនាបថផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងទឹកប្រាក់ដែលអតិថិជនចិនបានចំណាយលើរថយន្ត Bentayga Hybrid ពិសេសនេះគឺមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែច្បាស់ណាស់ថាវាអាចមានតម្លៃរាប់សែនដុល្លារ។

Bentayga Hybrid នេះដែរមានដំណើរការដោយម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនីមួយដែលអាចឲ្យវាផលិតកម្លាំងបានសរុប ៤៤២សេះ។ រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ក្នុងពេល ៥,៥វិនាទី និងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៥០គីឡូម៉ែត្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម