ក្រុមហ៊ុនជំនាញខាងលេងរថយន្ត Hennessey បានបង្ហាញចេញរូបរាងរថយន្ត Ford F-150 ដែលមានប្រើកញ្ចប់កែច្នៃម៉ាស៊ីនថ្មី ដែលក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Venom 775 Supercharged Truck។
រថយន្តពិសេសនេះគឺមានបំពាក់ម៉ាស៊ីនថ្មី ដែលអាចបង្កើតកម្លាំងបាន ៧៧៥ សេះ អាចបង្កើនសន្ទុះពី ០ដល់៩៦គ.ម/ម៉ ក្នុងពេលត្រឹមតែ ៤ វិនាទីប៉ុណ្ណោះ។ កញ្ចប់ Venom 775 នេះគឺមានតម្លៃរហូតដល់ ៥៣ ៣០០ ដុល្លារ ហើយបូកនឹងការលេងរូបរាងប្លែកភ្នែកបន្ថែមទៀតដូចបង្ហាញក្នុងរូបភាព គឺត្រូវចំណាយបន្ថែម ១៦ ៣០០ ដុល្លារ សរុប ៦៩ ៦០០ ដុល្លារ។ យ៉ាងណាក្ដីនេះមិនទាន់គិតបញ្ចូលតម្លៃនៃរថយន្ត F-150 ឆ្នាំ ២០២០ នោះទេ។
គួរដឹងថា Hennessey នឹងផលិតរថយន្តពិសេសនេះត្រឹមតែ ១០០ គ្រឿងប៉ុណ្ណោះ និងមានលក់ផ្ដាច់មុខតាមរយៈ Brown Lee Ford៕