មើលលទ្ធផលលក់របស់ Porsche ពេញមួយឆ្នាំ ២០២០ មិនសរសើរមិនបាន

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Porsche បានបញ្ចេញរបាយការណ៍នៃការលក់នៅទូទាំងសកលលោកប្រចាំឆ្នាំ ២០២០ ដែលបញ្ជាក់បានថាជំងឺកូវីដ១៩ មិនបានប៉ះពាល់ដល់ការលក់របស់ Porsche ខ្លាំងប៉ុន្មានឡើយ។

2020-2021 Porsche Taycan 4S Forward Vision

សរុបពេញមួយឆ្នាំ ២០២០ ក្រុមហ៊ុនអាចលក់ចេញរថយន្តបាន ២៧២ ១៦២គ្រឿង ដែលមានការធ្លាក់ចុះ ៣% បើធៀបនឹងចំនួនលក់ ២៨០ ៨០០គ្រឿង ដែលលក់បានកាលពីឆ្នាំ ២០១៩។ នៅសហរដ្ឋអាមេរិកតែឯង Porsche អាចលក់រថយន្តបាន ៥៧ ២៩៤គ្រឿង ដែលមានការធ្លាក់ចុះត្រឹម ៦,៩% ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្រៅពីទឹកដីសហរដ្ឋអាមេរិក Porsche អាចលក់រថយន្តបានសរុប ៨០ ៨៩២គ្រឿង នៅទីផ្សារអឺរ៉ុប​ ដែលធ្លាក់ចុះ ៩% ក្នុងនោះនៅអាល្លឺម៉ង់ដែលជាទឹកដីកំណើតអាចលក់រថយន្តចេញបាន ២៦ ១៥២គ្រឿង ធ្លាក់ចុះពីចំនួនលក់ ៣១ ៦១៨គ្រឿង កាលពីឆ្នាំ ២០១៩។

យ៉ាងណាក្ដីនៅប្រទេសចិន អាស៊ីបា៉ស៊ីហ្វិក និងតំបន់មជ្ឈឹមបូព៌ា ចំនួនលក់របស់ Porsche បែរជាមានការកើនឡើង ដោយនីប្រទេសចិនមានការកើនឡើង ៣% ហើយ តំបន់ពីរផ្សេងទៀតនោះមានកំណើន ៤% ពេលបូកបញ្ចូលគ្នា។

2018-2021 Porsche Cayenne Turbo Front Angle View

រថយន្តដែលមានតម្រូវការខ្ពស់ជាងគេគឺរថយន្តម៉ូដែល Cayenne ដែលមានចំនួនលក់សរុប ៩២ ៨៦០គ្រឿង មានចំនួនលក់កើនឡើង ១% ធៀបនឹងឆ្នាំ ២០១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម