Changan A06 ប្រើ plug-in hybrid សន្សំសំចៃខ្ពស់ ឯតម្លៃតែជាង ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើដាក់បង្ហាញចេញនៅរថយន្ត Changan A06 ប្រើម៉ាស៊ីនកូនកាត់ plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៣ ជាមួយតម្លៃលក់រំពឹងចាប់ពី ១២ ០០០ ដុល្លារ ដល់ ២១ ៣០០ ដុល្លារ  ។

រថយន្តប្រភេទ sedan នេះមានប្រវែងតួខ្លួនសរុប ៤ ៧២០ ម.ម ទទឹង ១ ៨៣៨ ម.ម ១ ៤៣៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ សម្រាបើការឌីស្សាញនៅផ្នែកខាងក្រៅ បំពាក់ប៉ាណារាងជាសំបុកឃ្មុំគ្មានស៊ុប ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប៊្លូមានបំពាក់កុងទ័របង្ហាញព័ត៌មាន ៣ បញ្ចូលគ្នាទំហំ ២០,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៣ អ៉ីញ ព្រមទាំងប្រអប់លេខអេឡិចត្រូនិច និងកៅអីបែបស្ព័រជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣២០ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,៩៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៣៦ គីឡូម៉ែត្រ ខណៈនៅពេលសាកភ្លើង និងចាក់សាំងពេញ អាចបើកបរបានចម្ងាយ ១១៦០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាំងចន្លោះ ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម