មើលវីដេអូជាន់ឡានអគ្គិសនី Porsche ពី ០ ដល់ ២៥០គ.ម/ម៉ ប្រើពេលត្រឹម ១៥វិនាទី

Porsche Taycan Turbo S គឺជារថយន្តអគ្គិសនីដ៏ល្អឯកមួយក្នុងចំណោមរថយន្តអគ្គិសនីលើទីផ្សារ។ វាមិនត្រឹមតែមានប្រណីតភាពខ្ពស់ មានបច្ចេកវិទ្យាទំនើបចុងក្រោយ ប៉ុន្តែថែមទាំងមានសមត្ថភាពខ្លាំងក្លាទៀតផង។

Taycan Turbo S ដែលជាម៉ូដែលខ្លាំងជាងគេក្នុងត្រកូលរថយន្តអគ្គិសនី Taycan នេះគឺមានសមត្ថភាពអាចផលិតកម្លាំងបាន ៧៥០សេះ នៅពេលដែលដំណើរការមុខងារ Overboost ហើយពេលមិនប្រើមុខងារនេះវាអាចផលិតកម្លាំងបាន ៦១៦សេះ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីស្ទុះពី ០ ដល់ ១០០គ.ម/ម៉ វាប្រើពេលត្រឹមតែ ២,៨វិនាទី ជាមួយល្បឿនអតិបរមា ២៦០គ.ម/ម៉។ ខាងក្រោមនេះជាវីដេអូសាកកម្លាំងស្ទុះរបស់ Taycan Turbo S នៅលើផ្លូវ Autobahn នៅអាល្លឺម៉ង់ដែលជាផ្លូវមិនមានកំណត់ល្បឿនបើកបរ ៖

គួរដឹងថារថយន្ត Porsche Taycan Turbo S មានតមម្លៃចាប់ពីប្រមាណ ២២ម៉ឺនដុល្លារនៅអាល្លឺម៉ង់ និងតម្លៃចាប់ពីប្រមាណ ១៨ម៉ឺនដុល្លារនៅអាមេរិក ដែលវាអាចបើកបរបានចម្ងាយ ៣២៣គីឡូម៉ែត្រពេលសាកភ្លើងពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម