មើលវីដេអូសាកកម្លាំងម៉ាស៊ីនថ្មីរបស់ Land Cruiser ស៊េរីឆ្នាំ២០២២

វីដេអូខ្លីថ្មីមួយដែលគេបានចែកចាយនៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញនូវសមត្ថភាពនៃម៉ាស៊ីនថ្មីដែល Toyota បានបំពាក់លើរថយន្ត Land Cruiser ជំនាន់ថ្មី ដែលវាជាម៉ាស៊ីនសាំង Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង ចូលមកជំនួសម៉ាស៊ីនចំណុះ ៥,៧លីត្រ ៨ស៊ីឡាំង។

ជាមួយនឹងកម្លាំងដែលខ្លាំងលើសមុនជិត ៣០សេះ រួមជាមួយប្រព័ន្ធ Twin-Turbo ផងនោះ ធ្វើឲ្យរថយន្ត Land Cruiser ជំនាន់ថ្មីអាចទទួលបានសមត្ថភាពស្ទុះដែលគួរឲ្យស្ញប់ស្ញែង។ វីដេអូដែលសាកកម្លាំងបានបង្ហាញថាការស្ទុះពី ០ ដល់ ១០០គ.ម/ម៉ គឺចំណាយពេលប្រមាណ ៧វិនាទី ដែលលទ្ធផលនេះហាក់មិនខុសពីការអះអាងរបស់ Toyota ដែលថាចំណាយពេល ៦,៧វិនាទីនោះឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររដឹងថា Land Cruiser ជំនាន់ថ្មីក៏មានមកជាមួយនូវជម្រើសម៉ាស៊ីនមួយទៀតផងដែរ ដែលជាប្រភេទម៉ាស៊ូត Twin-Turbo ចំណុះ ៣,៣លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០៥សេះ ហើយវីដេអូសាកកម្លាំងនៃម៉ាស៊ីនប្រភេទនេះនៅមិនទាន់ឃើញមានផ្សព្វផ្សាយនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម