មើលឡាន Ford Bronco ២០២១ ថ្មីបើក Off-road ទើបដឹងខ្លាំងប៉ុណ្ណា (មានវីដេអូ)

បន្ទាប់ពីបានបង្ហាញរថយន្ត Bronco ឆ្នាំ២០២១ ជាផ្លូវការរួចមក ក្រុមហ៊ុន Ford បានបញ្ចេញវីដេអូមួយ បង្ហាញឲ្យឃើញក្រុមវិស្វកររបស់ខ្លួន យករថយន្ត SUV នេះទៅបើក Off-road តាមជួរភ្នំ ក្នុងទីក្រុង Moab នៃរដ្ឋ Utah សហរដ្ឋអាមេរិក។

វីដេអូដែលបង្ហោះដោយ Channel ឈ្មោះ The Bronco Nation លើគេហទំព័រនោះ បង្ហាញឲ្យឃើញ រថយន្ត Bronco ត្រូវបានគេយកទៅបើកតាមផ្លូវភ្នំពិបាកៗខ្លាំងមែនទែន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងវីដេអូនោះ គេក៏សង្កេតឃើញរថយន្ត Bronco ខាងលើ បានកោសផ្នែកមួយចំនួនផងដែរ ប៉ុន្តែវាគឺជារឿងធម្មតាទៅហើយ នៅពេលដែលយើងយករថយន្តទៅបើក Off-road បែបនេះ៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម