ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ស្ងាត់ៗ មេ Tesla ប្រកាសក្តែងៗថា ផ្លូវក្រោមដីសម្រាប់ឡានអត់មនុស្សបើក ជិតរួចរាល់ហើយ!

ស្ងាត់ៗ មេ Tesla ប្រកាសក្តែងៗថា ផ្លូវក្រោមដីសម្រាប់ឡានអត់មនុស្សបើក ជិតរួចរាល់ហើយ!

មេក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla លោក Elon Musk បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួន ដោយអះអាងថា ផ្លូវក្រោមដីដំបូងបង្អស់របស់ក្រុមហ៊ុន The Boring Company នៅក្នុងទីក្រុង Las Vegas ត្រូវបានសាងសង់ជិតរួចរាល់ហើយ។

ផ្លូវក្រោមដីចំនួន ២ ដែលសាងសង់ដោយក្រុមហ៊ុន The Boring Company ស្ថិតនៅក្រោមមជ្ឈមណ្ឌល Las Vegas Convention Center ហើយនឹងអនុញ្ញាតឲ្យធ្វើដំណើរពីចុងម្ខាងនៃមជ្ឍមណ្ឌល ទៅចុងម្ខាងទៀត ក្នុងរយៈពេលមិនដល់ ២នាទីឡើយ ខណៈការធ្វើដំណើរថ្មើរជើងធម្មតា គឺប្រើពេល ១៥នាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ការជីកផ្លូវក្រោមដីបានរួចរាល់ជាស្ថាពរ កាលពីខែឧសភា ហើយគម្រោងបានកំណត់ឲ្យប្រព័ន្ធផ្លូវក្រោមដីបើកដំណើរការ សម្រាប់ព្រឹត្តិការណ៍ 2021 Consumer Electronics Show (CES) ក្នុងខែមករា ឆ្នាំ២០២១។

ផ្លូវក្រោមដីខាងលើត្រូវបានសាងសង់អស់ទឹកប្រាក់ ៥២,៥លានដុល្លារ ហើយនៅពេលដែលរួចរាល់ វានឹងអាចឲ្យដឹកអ្នកដំណើរដល់ទៅ ៤ ៤០០នាក់ក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម