វីដេអូមួយមានប្រភពពីប្រទេសចិន បានបង្ហាញអំពីការប្រកួតប្លែកភ្នែកមួយ ដោយរថយន្ត Haval H9 ត្រូវបានគេយកសាកល្បងជាមួយរថយន្តជាច្រើនម៉ូដែល។ គួរឲ្យចាប់អារម្មណ៍ជាងគេគឺ Ford F-150 ដែលជាភីកអាប់មហាកម្លាំងមួយ។
គេមិនច្បាស់ថា Ford F-150 នៅក្នុងវីដេអូប្រើប្រាស់ម៉ាស៊ីនអ្វីនោះទេ ប៉ុន្តែបង្ហាញច្បាស់ថាវាជាប្រភេទ Four-Wheel Drive (ប៉ុងពីរ)។ គួរឲ្យភ្ញាក់ផ្អើលនោះគឺ Haval H9 មិនមានបញ្ហាក្នុងការអូសទាញភីកអាប់អាមេរិកនោះឡើយ។ មូលហេតុមិនដឹងថាមកពីអ្វីនោះទេ ប៉ុន្តែកង់របស់ F-150 ហាក់ដូចជាសឹកខ្លាំងមែន។ ប៉ុន្តែបើផ្អែកលើលក្ខណៈសម្បត្តិ H9 ប្រហែលជាអាចអូសទាញបាន F-150 ពិតមែន។
ក្នុងវីដេអូក៏ឃើញមានការសាកល្បងរថយន្ត Haval H9 ជាមួយ Jeep Wrangler Unlimted ផងដែរ។ ទស្សនាវីដេអូខាងក្រោម ៖