ម៉ូដែលថ្មីស្រឡាង Honda Elevate ប្រភេទ Crossover បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda Elevate ស៊េរីថ្មី ប្រភេទ Crossover គ្រោងនឹងធ្វើការទទួលការកក់ទុកមុនសម្រាប់នៅទិផ្សារឥណ្ឌានៅខែកក្កដា មុនពេលនាំចេញទៅទីផ្សារដ៏ទៃ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣១២ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ។ សម្រាប់ការចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំនៅក្រោមរបាក្រូម៉េនិងមានឡូហ្គោ Honda នៅចំកណ្តាល ជាប់សងខាងទៅនឹងចង្កៀងប្រភេទ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវតិ្ត ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រាងជាអក្សរ L ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ផ្តោតលើប្រណិតភាព និងផាសុកភាព ដោយបានតុបតែងគ្រឿងបរិក្ខាដូចពូកស្បែក និង ឈើ ។ នៅលើតាឡូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្តបtouchscreen បញ្ឈរទំហំ ១០,២៥ អ៉ីញ​ ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែរន្ធម៉ាស៊ីនត្រជាក់ A/C នៅផ្នែកខាងក្រោយ និងដំបូលកញ្ចក់ sunroof អគ្គិសនីជាដើម ។ លើសពីនេះ ក៏បានមកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ពេញលេញ និង Honda Sensing Suite ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ i-VTEC អាចផលិតកម្លាំងបាន ១១៩ សេស និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខអូតូ CVT ៧ វគ្គ ។ សម្រាប់ម៉ូដែលប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ Hybrid និងអគ្គិសនីសុទ្ធនឹងមាននាពេលខាងមុខ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម