[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BAIC bj40 Ring Tower Champion Edition ដោយមានត្រឹមតែចំនួន ២ ០២១ គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោកជាមួយនឹងតម្លៃលក់ចាប់ពី ២៩ ០៤៣ ដុល្លារសម្រាប់ទីផ្សារប្រទេសចិន។
រថយន្ត BAIC bj40 Ring Tower Champion Edition មានបំពាក់ជាមួយរន្ធខ្យល់ពណ៌ខ្មៅជាមួយនឹងទំពក់ពណ៌ក្រហម, ចង្កៀងមុខប្រភេទ LED Matrix រាងមូល, ចំហៀងស្រដៀងទៅនឹងរថយន្ត Jeep Wrangler, ថាសកង់ស្ព័រពណ៌ខ្មៅបំលែងពីឈុត Samurai Kit ជាមួយដុំហ្វ្រាំង calipers ពណ៌ក្រហម និងមានកំពស់ខ្ពស់ពីដីដល់ទៅ ២២០ ម.ម។
ចូលទៅកាន់ផ្នែកខាងក្នុងនៃកាប៊ីនមានការតុបតែងជាមួយស្បែកពណ៌ខ្មៅ រន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិស៊ុមស្រោបដោយក្រូម៉េ, ដៃចង្កូតប្រភេទ 3-spoke multi-function steering wheel, កុងទ័រព័ត៌មាន full LCD និងអេក្រង់កំសាន្ត touchscreen ទំហំធំនៅចំកណ្តាលជាដើម។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២១ នៅឯពិព័រណ៍រថយន្ត Shanghai International Auto Show 2021 គ្រួសារ BAIC Off-Road បានបង្ហាញរថយន្ត bj40 Ring Tower Championship Edition Ken ថ្មីជាមួយនឹងការរចនាបែប Off-Road Titanium tone ម្តងរួចមកហើយ៕