ម៉ូដែលពិសេស Dongfeng Hurricane Edition T5 EVO រូបរាងកាត់រក Lamborghini Urus បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Dongfeng Hurricane Edition T5 EVO ជាផ្លូវការ មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៤ ១៤០ ដុល្លារ ដល់ ១៩ ៨០២ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន  ។

Dongfeng Hurricane Edition T5 EVO មានប្រវែងតួខ្លួនសរុប ៤ ៥៩៥ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១៥ ម.ម ។ Dongfeng Forthing T5 EVO ថ្មីមានការរចនាផ្នែកខាងមុខដូចទៅនឹងរថយន្ត Lamborghini Urus ជាមួយការផ្លាស់ប្តូរសំខាន់គឺនៅលើប៉ាណាមុខ ចង្កៀងមុខប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវតិ្ត ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ផ្នែកខាងក្រោយមានបំពង់ស៊ីមាំងភ្លោះសងខាង និងចង្កៀងក្រោយប្រភេទ LED ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅខាងផ្នែកក្នុងកាប៊ីនមានការរចនាបែប T-shaped Classic បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មាន LCD និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាអេក្រង់ភ្លោះទំហំ ១០,២៥ អ៉ីញ កៅអីស្បែកបែបស្ព័រ, រន្ធម៉ាស៊ីនត្រជាក់រចនារាងមូល, ដំបូលកញ្ចក់ Panoramic sunroof កាមេរ៉ាក្រោយ ៣៦០ ដឺក្រេ និងរ៉ាដាខាងក្រោយ។ លើសពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរកម្រិត ២ និងប្រព័ន្ធ ADAS ជាមួយប្រព័ន្ធសុវត្ថិភាពដល់ទៅ ១៥ មុខងារ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged មានកម្លាំង ១៩៧ សេស និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គប្រភេទ dual-clutch ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម