ម៉ូដែលពិសេស Mitsubishi L200 Triton Savana 2023 បង្ហាញខ្លួននៅប្រទេសប្រេស៊ីល

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Mitsubishi L200 Triton Savana ស៊េរីឆ្នាំ ២០២៣ ផ្តោតលើផ្លូវលំបាកៗ ឬ Off-Road នៅក្នុងទីផ្សារប្រទេសប្រេស៊ីល ។ ខណះ Mitsubishi L200 Triton ជំនាន់ទី៦ ស៊េរីឆ្នាំ ២០២៤ នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ នៅក្នុងប្រទេសថៃ ។

Mitsubishi L200 Triton Savana ត្រូវបានតុបតែងជាមួយនឹងពណ៌លឿង Amarelo Rally និងឈ្នាន់ជើងចំហៀងពណ៌ខ្មៅ ដោយត្រូវបានស្រោបដោយសម្ភារៈការពារដែលហៅថា X-liner បន្ថែមដោយស្ទីគ័រតុបតែងនៅលើទ្វារចំហៀង បំពង់ផ្សែង snorkel ពណ៌ប្រផេះដើម្បីផ្តល់ប្រសិទ្ធភាពនៅពេលបើកបរក្នុងជម្រៅទឹក រួម​ទាំងថាស​កង់​ពណ៌​ខ្មៅ​ទំហំ ​១៧​អ៊ីញ​ ស្រោបដោយសំបកកងប្រភេទ all-terrain tire ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ទោះបីជាជាម៉ូដែលពិសេសដែលផ្តោតលើការបើកបរលើផ្លូវ Off-Road ប៉ុន្តែត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារពេញលេញ ដូជាជាចង្កៀងមុខ-ក្រោយប្រភេទ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED, ផ្លិតទឹកអូតូ ម៉ាស៊ីនត្រអូតូដាច់ដោយឡែក ២តំបន់ ឧបករណ៍បំពងសំលេងម៉ាក JBL អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៉ីញ ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង២ 4-wheel drive ជាស្តង់ដារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម