ម៉ូដែលពិសេស Mitsubishi Triton Phantom PLUS ២០២២ បន្ថែមរូបរាងកាន់តែទាក់ទាញ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅម៉ូដែលពិសេស Mitsubishi Triton Phantom PLUS ស៊េរីឆ្នាំ ២០២២ ថ្មី​ ​ជាមួយនឹង​តម្លៃ​លក់​ចាប់ពី ៣១ ១១២ ដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ។

Mitsubishi Triton Phantom PLUS ត្រូវបានផលិតឡើងនៅលើមូលដ្ឋាននៃម៉ូដែល 2.4 AT Premium 4×4 ភ្ជាប់មកជាមួយឧបករណ៍ខាងក្រៅបន្ថែមពីម៉ូដែលធម្មតា។ បានបំពាក់អំពូលភ្លើង LED នៅលើដំបូល, កាងខាងមុខ-ខាងក្រោយតុបតែងដោយពណ៌ក្រហម, ប្រព័ន្ធជំនួយឃ្លុបក្រោយ, របាំងការពារនៅផ្នែកខាងក្រោយដែលមានឡូហ្គោ “PHANTOM”, ឡូហ្គោ “PHANTOM PLUS” និងថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៨ អ៊ីញ ស្រោបជាមួយនឹងសំបកកង់ប្រភេទ All-terrain tires។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលគ្រឿងបរិក្ខានៅផ្នែកខាងក្នុងដូចគ្នានឹងម៉ូដែលធម្មតា ប៉ុន្តែលើសពីនេះទៀត កៅអីស្ព័រត្រូវបានស្រោបដោយស្បែកទន់ ជាមួយឡូហ្គោ PHANTOM PLUS និងកាំមេរ៉ាមុខ Driving Video Recorder។

Mitsubishi Triton Phantom PLUS ភ្ជាប់មកជាមួយឧបករណ៍ស្តង់ដារដូចជា អេក្រង់កំសាន្ត touchscreen ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កញ្ចកការពារចំណាំងផ្លាតដោយស្វ័យប្រវត្តិ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ដោយស្វ័យប្រវត្តិ និងរន្ធសាក USB ជាដើម។

ម៉ូដែលពិសេសនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុំ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផផលិតកម្លាំងបាន ១៨១ សេះ​ និងកម្លាំងរមួល ៤៣០​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ ជាមួយ Sport Mode និងមុខងារ Easy Select 4WD all-wheel drive mode ជាមួយនឹងរបៀបបើកបរ off-road ចំនួនបួនសម្រាប់ជ្រើសរើសដូចជា Gravel, Mud, Sand និង​ Rock៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម