ម៉ូដែលពិសេស Mitsubishi Triton S-Limited Edition ២០២២ បង្ហាញខ្លួននៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi Triton S-Limited Edition ស៊េរីឆ្នាំ ២០២២ ដែលជាម៉ូដែលពិសេសទទួលបានការបំផុសគំនិតក្នុងការរចនាពិសេសជាមួយក្រុមហ៊ុន Café Racer ជាមួយនឹងតម្លៃលក់ចាប់ពី ២៤ ២៧៣ ដុល្លារ ដល់ ២៥ ៩៣៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ។

ម៉ូដែលពិសេស Mitsubishi Triton S-Limited ត្រូវបានសហការរចនាជាមួយក្រុមហ៊ុន The Café Racer របស់ប្រទេសអង់គ្លេសដែលទទួលបានការពេញនិយមជុំវិញពិភាពលោក ដែលមានតុបតែងជាមួយស្គីកគ័រពណ៌ក្រហមនៅលើគម្រប់ម៉ាស៊ីន ផ្នែកចំហៀង និងឃ្លុបទ្វារខាងក្រោយ។ លើសពីនេះ Mitsubishi Triton S-Limited Edition ២០២២ ក៏ត្រូវបានតុបតែងជាមួយពណ៌ខ្មៅរលោងដូចជា ប៉ាណាមុខ, ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ, គម្របកញ្ចក់ខាងក្រៅ និងដៃទ្វារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុង ត្រូវបានបំពាក់ជាមួយកៅអីស្បែកជាមួយថ្នេដេរពណ៌ក្រហម អាចលៃតម្រូវតាមរយៈថាមពលអេឡិចត្រូនិច ៨ ទិសដៅសម្រាប់អ្នកបើកបរ លក្ខណៈពិសេសបន្ថែមរួមមានការដេរពណ៌ក្រហមនៅលើប្រអប់លេខ ដៃចង្កូត និងបន្ទះទ្វារ ខណៈដែលគ្រឿងបរិក្ខាស្តង់ដារផ្សេងទៀតរួមមាន កុងទ័ព័ត៌មានអំពីការបើកបរ 3D animation TFT និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និង ASTC (Active Stability & Traction Control) ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីន រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង Turbo អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ និងក៏មានជម្រើសប្រអប់លេខដៃ ៦ វគ្គ ប្រព័ន្ធបើកបរប៉ុង ១​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម