ម៉ូដែលពិសេស​ Subaru BRZ S 10th Anniversary Limited ផលិតតែ ២០០គ្រឿងប៉ុណ្ណោះ នៅជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Subaru BRZ S 10th Anniversary Limited ជាមួយការប្រារព្ធពិធីមួយទស្សវត្សរ៍ពីការចេញលក់នៅលើទីផ្សារនៃរថយន្តស្ព័រ BRZ/GT 86 ជំនាន់ទី ១ ជាមួយនឹងការផលិតមានចំនួនកំណត់ត្រឹម ២០០ គ្រឿងសម្រាប់ទីផ្សារប្រទេសជប៉ុន។

ម៉ូដែលនេះគឺផ្អែកលើផ្នែកលើម៉ូដែល S trim ប៉ុន្តែបន្ថែមមួយចំនួនដើម្បីបង្ហាញពីលក្ខណៈពិសេសមួយចំនួន ​គឺថាស​កង់​អាលុយមីញ៉ូម​ទំហំ ១៨ អ៊ីញ​ស្តង់ដារ​​ពណ៌​ខ្មៅ ឡូហ្គោ BRZ នៅលើទ្វាក្រោយនិងកញ្ចក់។ ក៏មានស្ទីគ័រអក្សរ 10th anniversary នៅលើកញ្ចក់ខាងក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកនៅផ្នែកខាងក្នុង បានបំពាក់ជាមួយស្បែកសម្រាប់កៅអី ជាមួយនឹងថ្នេដេរពណ៌ខៀវ ដៃចង្កូត ហើយប្រអប់លេខ ហ្រ្វាំងដៃ និងប្រអប់ដៃទ្វារក៏ត្រូវបានស្រោបដោយស្បែកផងដែរ។ Subaru បានជ្រើសរើសពណ៌ខ្មៅនៅលើកុងទ័រព័ត៌មាន និងដៃចង្កូត និងឡូហ្គោ 10th-Anniversary ប៉ាក់នៅលើទ្វារ។ ដូចដែលអ្នកអាចមើលឃើញពីរូបភាពនេះ មានអេក្រង់កំសាន្ត touchscreen ដែលបិទជិតដោយបប្លាស្ទិក។

ម៉ូដែលពិសេសនេះ ដំណើរការដោយម៉ាស៊ីន ២,៤ លីត្រ Boxer អាចផលិតកម្លាំងបាន ២៣២ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ របស់ជប៉ុន។ ក្នុងនោះ អតិថិជនអាចជ្រើសរើសប្រអប់លេខដៃ ៦ វគ្គ ឬអូតូ​ ៦ វគ្គ ប៉ុង ១ វិលកង់មុខ។

គួរបញ្ជាក់ផងដែរថា Subaru នឹងទទួលការបញ្ជាទិញសម្រាប់ម៉ូដែលពិសេស Subaru BRZ S 10th Anniversary Limited នៅចន្លោះថ្ងៃទី ២៨ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ជាមួយនឹងតម្លៃចាប់ពី ២៤ ៨៤០ ដុល្លារ សម្រាប់ម៉ូដែលលេខដៃ និងតម្លៃ ២៦ ០៤៩ ដុល្លារ សម្រាប់ម៉ូដែលលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម