ម៉ូដែលពិសេស Suzuki Jimny Sierra 4Sport មានផលិតតែ ១០០ គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូឌែលពិសេស Suzuki Jimny Sierra 4Sport ដែលជារថយន្ត SUV ខ្នាតតូចទ្វារ ៥ ជំនាញខាងបើកបរលើផ្លូវលំបាក ឬ Off-Road ដែលផ្តល់ជូនក្នុងចំនួនកំណត់ចំនួន ១០០ គ្រឿងជាមួយនឹងតម្លៃលក់ ១៨១ ៩៩០ ដុល្លារសម្រាប់ទីផ្សារប្រេស៊ីល។

SUZUKI Jimny Sierra 4Sport មកជាមួយនឹងរចនាប័ទ្មដ៏រឹងមាំតុបតែងពណ៌តួខ្លួនពណ៌ប្រផេះ ដោយមានគម្របកាពារភក់ទំហំធំជាប់ជាមួយកាងនិងប៉ាណាខាងមុខហើយបានបន្ថែមជាមួយនឹងបំពង់ផ្សែង និងដំបូល roof rack ពណ៌ខ្មៅ។ ខណៈផ្នែកចំហៀងមានឡូហ្គោ 4SPOR ជាមួយស្ទីគ័រ 4SPORT និង 4X4 ថាសកង់ស្ព័រទំហំ ១៥ អ៊ីញពណ៌ខ្មៅ ស្រោបដោយសំបកកង់ Pirelli M/T ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅខាងក្នុង តុបតែងជាមួយពណ៌ខៀវនៅលើរន្ធម៉ាស៊ីនត្រជាក់ ប្រអប់លេខ និងកៅអីស្បែកមានឡូហ្គោអក្សរ 4Sport។ មិនតែប៉ុណ្ណោះ រថយន្ត SUZUKI Jimny Sierra 4Sport អាច​បើកបរក្នុងជម្រៅទឹកដល់ទៅ ៦០០ ម.ម.

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៧ សេះ​ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៤ វគ្គ ប៉ុង ២ វិលកង់ទាំងអស់ all-wheel drive AllGrip Pro៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម