[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញនៅរថយន្តម៉ូដែលពិសេស Toyota Yaris 60th Anniversary Special Edition ស៊េរីឆ្នាំ ២០២២ ដើម្បីអបអរខួបទី ៦០ឆ្នាំ ជាមួយតម្លៃចាប់ផ្តើមពី ២០ ៦៧៤ ដុល្លារ។
លើសពីនេះ ម៉ូដែលពិសេសនេះនឹងទទួលបានប្រអប់សោខាងក្នុងដែលមានវិញ្ញាបនបត្រ Apple Air Tag និងបណ្តោងកូនសោរ 60th Anniversary Model ដែលផលិតក្នុងចំនួនមានកំណត់សម្រាប់ម៉ូដែល 60th Anniversary តែប៉ុណ្ណោះ។
សម្រាប់រថយន្ត Toyota Yaris 60th Anniversary Special Edition ទទួលបានផ្នែកខាងក្រៅពណ៌សគុជខ្យង ជាមួយនឹងដំបូលពណ៌ខ្មៅ ថាសកង់ទំហំ ១៥ អ៊ីញពណ៌ប្រផេះ ការរចនាពិសេសសម្រាប់ម៉ូដែល 60th anniversary edition និងកាង Spoiler ផ្នែកខាងមុខផងដែរ និងឡូហ្គោ 60th anniversary នៅផ្នែកខាងមុខ, ចង្កៀង LED multi-reflector បើក-បិទដោយស្វ័យប្រវត្តិជាមួយមុខងារ Follow-Me-Home, ផ្លិតទឹកអូតូ, កញ្ចក់ចំហៀងក្តោបអូតូ ពណ៌ខ្មៅរលោង។
ផ្នែកខាងក្នុងនៃ Yaris special edition ជាមួយនឹងការរចនាជាមួយពូកស្បែកថ្មី ពណ៌ប្រផេះថ្នេរដេរពណ៌ក្រហម និងឡូហ្គោ 60th anniversary ដៃចង្កូតត្រូវបានរចនាថ្មី ដោយភ្ជាប់មកជាមួយប្រព័ន្ធតភ្ជាប់ T-Connect ជាឧបករណ៍ស្តង់ដារផងដែរ។ គ្រឿងបរិក្ខារផ្សេងទៀតរបស់ Yaris ម៉ូដែលពិសេសនេះ រួមមាន អេក្រង់កំសាន្ត touchscreen ទំហំ ៦,៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កូនសោរឆ្លាតវ៉ៃ Smart Entry key និងប៊ូតុងរុញ, ម៉ាស៊ីនត្រជាក់អូតូ កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត និងឧបករណ៍ថតវីដេអូរថយន្ត (DVR) ជាដើម។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តម៉ូដែលពិសេសនេះ នៅតែដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង Dual VVT-iE ដែលផលិតកម្លាំងបាន ៩២ សេះ កម្លាំងរមួល ១០៩ ញ៉ូតុនម៉ែត្រ ត្រូវបានបញ្ជូនដោយប្រអប់លេខសអូតូ Super CVT-i ៕