ឡានប្រើសាំងលាយហ្គាស់ តម្លៃខ្ទង់១ម៉ឺនដុល្លារ ចេញមុខអង្រួនចិត្តអ្នកប្រើ

ក្រុមហ៊ុនរថយន្ត Dacia បានប្រកាសចេញលក់រថយន្តប្រើសាំង និងហ្គាស់ថ្មីរបស់ខ្លួន ហៅថា Duster TCe 100 Eco-G។ រថយន្ត Duster TCe 100 Eco-G នេះ ប្រើម៉ាស៊ីនពិសេស ដែលអាចសន្សំសំចៃសាំងរហូតដល់ទៅ ៣០% ឯណោះ។

មិនតែប៉ុណ្ណោះ វាអាចរត់ដោយប្រើសាំង ឬហ្គាស់សុទ្ធក៏បានដែរ ដោយសារតែធុងសាំង និងធុងហ្គាស់របស់វា ដាច់ដោយឡែកពីគ្នា។ លើសពីនេះទៅទៀត អ្នកបើកបរអាចចុចផ្លាស់ប្តូរពីការប្រើសាំងទៅហ្គាស់ ឬពីហ្គាស់ទៅសាំង បានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រឹតតែពិសេសជាងនេះទៅទៀត នៅពេលប្រើហ្គាស់អស់ ប្រព័ន្ធដ៏វៃឆ្លាតរបស់វានឹងផ្លាស់ប្តូរមកប្រើសាំង ដោយស្វ័យប្រវត្តិតែម្តង។

គួរឲ្យដឹងថា ធុងហ្គាស់របស់ Duster TCe 100 Eco-G ត្រូវបានផលិតចេញពីដែកដ៏រឹងមាំ ហើយទុកនៅកន្លែងដាក់កង់សាគួរ យ៉ាងមានសុវត្ថិភាព។ រថយន្តនេះអាចរត់បានចម្ងាយសរុប ១ ០០០គីឡូម៉ែត្រ នៅពេលចាក់សាំង និងហ្គាស់ពេញ។

រថយន្ត Dacia Duster TCe 100 Eco-G នឹងចេញលក់ក្នុងខែមករានេះ ក្នុងតម្លៃចាប់ពី ១៣ ៩០០ដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម