ម៉ូដែលពិសេស Volvo XC60 Black Edition មានទាំង plug-in hybrid ជាមួយតម្លៃលក់ជិត ៦ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Volvo XC60 Black Edition ស៊េរីឆ្នាំ ២០២៤ មាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៥៧ ៥០០ ដុល្លារ ដល់ ៦៨ ៩៥០ ដុល្លារ គ្រោងនឹងចេញលក់នៅដើមឆ្នាំ ២០២៤ ក្នុងទីផ្សារសហរដ្ឋអាមេរិក ។

សម្រាប់រថយន្ត  Volvo XC60 Black Edition ប្រភេទ Crossover ត្រូវបានតុបតែងជាមួយពណ៌ខ្មៅដែលឲ្យឈ្មោះថា Onyx Black ដើម្បីផ្តល់នៅរូបរាងបែបស្ព័រ ព្រមទាំងបំពាក់ដោយថាសកង់ទំហំ ២១ អ៉ីញដែលរចនាឡើងសម្រាប់តែម៉ូដែលនេះប៉ុណ្ណោះ ។ ខណៈ នៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានតុបតែងជាមួយខ្មៅជាមួយនឹងស្បែកប្រភេទ Nappa ទៅលើកៅអីស្ព័រ ។ ចំណុចលេចធ្លោផ្សេងទៀតរួមមានការតុបតែងដោយអាលុយមីញ៉ូម និងប៊ូតុងចង្កឹះលេខធ្វើឡើងពីគ្រីស្តាល់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរកាដោយម៉ាស៊ីន ៤ ស៊ីឡាំង ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២៤៧ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយៈពេល ៦,៥ វិនាទី ប្រភេទបើកបរប៉ុង ១  ។

លើសពីនេះ ក៏មានជម្រើសនៅម៉ូដែល XC60 T8 Recharged Ultimate Black Edition ដំណើរកាដោយម៉ាស៊ីន plug-in hybrid ទំហំ ៤ ស៊ីឡាំង Turbo ផ្កួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ និងអាគុយទំហំ ១៨,៨ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ៤៥៥ សេះ និងកម្លាំងរមួល ៧០៨ ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយ ៥៦ គីឡូម៉ែត្រក្នុងប្រើប្រាស់ថាមពលអគ្គីសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម