ម៉ូឌែលពិសេស Mazda BT-50 ចេញលក់ក្នុងប្រទេសអូស្តា្រលី តម្លៃចាប់ពី ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Mazda Australia បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Mazda BT-50 ប្រភេទម៉ូឌែលពិសេស មានឈ្មោះថា BT-50 Thunder ដែលផលិតឡើងដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនរបស់ខ្លួន។

វាត្រូវបានផលិតឡើងដោយដោយផ្អែកលើ BT-50 GT Dual Cab 4×4 នឹងចេញលក់នៅក្នុងខែនេះ ជាមួយតម្លៃចាប់ពី ៥០ ៥០០ដុល្លារ សម្រាប់ប្រភេទប្រើប្រាស់ប្រអប់លេខដៃ និងតម្លៃ ៥២ ៧៩៥ដុល្លារ សម្រាប់ប្រភេទប្រើប្រាស់ប្រអប់លេខអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភាពខុសគ្នាគួរឱ្យកត់សម្គាល់នៃ BT-50 Thunder គឺកាងដែកខាងមុខ និងបន្ទះអំពូល LED បំពាក់ពីលើផ្ទាំងប៉ាណា, ឈ្នាន់ជើងថ្មី និងថាសពណ៌ខ្មៅទំហំ ១៨ អ៊ីញ។ បន្ថែមពីនេះ ការផ្លាស់ប្តូរផ្សេងទៀតរួមមាន ការបំពាក់ជាមួយ Sport Bar និងគម្របទ្រុងក្រោយប្រភេទអេឡិចត្រូនិចផងដែរ។

រថយន្ត Mazda BT-50 Thunder បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ និងកម្លាំងរមួល ៤៥០ញូតុនម៉ែត្រ។

វាដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ និង ៦វគ្គលេខដៃ ប្រភេទប៉ុងពីរ ហើយវាមានកម្រិតស៊ីប្រេងជាមធ្យមពី ៧,៧ – ៨លីត្រ / ១០០គ.ម។

សម្រាប់ម៉ូឌែលពិសេសនេះ វាមានជម្រើសតួរខ្លួន ៧ពណ៌គឺ ស, ខ្មៅ, ប្រាក់, ប្រផេះ(Cement Gray), ខៀវ, ប្រផេះ(Stone Gray) និងក្រហម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម