[ទីផ្សារបរទេស] Honda Super Cup 110 ស៊េរីឆ្នាំ ២០២២ បានបង្ហាញខ្លួននៅឯពិពរណ៍ Osaka Motor Show ជាលើកទី ៣៨ នៅក្នុងប្រទេសជប៉ុន។
សម្រាប់ម៉ូតូ Honda Super Cup 110 ទទួលបានអាប់ដេតបន្ថែមជាមួយនឹងពណ៍លឿននិងពណ៌ត្នោត, ថាសកង់ស្ព័រពណ៌សប្រផេះ និងពូកកែបអង្គុយពណ៍ត្នោតជាដើម។ អ្វីដែលពិសេសនោះម៉ូតូនេះទទួលបានការចនាទ្បើងបែប Classic ដោយបានបំពាក់នូវចង្កៀងមុខ LED, ភ្លើងស៊ីញ៉ូរាងមូល, និងកុងទ័រឌីជីថល LCD បង្ហាញព័ត៌មានពេញលេញយ៉ាងច្បាស់។ ខណៈដែលម៉ូតូ Honda Super Cup 110 បានបំពាក់ជាមួយនឹងឌីសហ្វាំ្រង និងប្រព័ន្ធ ABS ជាដើម។
ចំពោះម៉ូតូ Honda Super Cup 110 ត្រូវបានរំពឹងថានឹងនៅតែរក្សាប្រើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំងចំណុះ ១១០សេសេ ផលិតកម្លាំង ៧,៩ សេះ ភ្ជាប់ជាមួយប្រអប់លេខ ៤ វគ្គ ។
ទោះជាយ៉ាងណាក៏ដោយ Honda មិនទាន់បានប្រកាសអំពីតម្លៃ Super Cub 110 ស៊េរីឆ្នាំ២០២២ នៅឡើយទេ។ ហើយម៉ូឌែលថ្មីនេះមិនដឹងថានឹងចេញលក់លើទីផ្សារអន្តរជាតិឬយ៉ាងណានោះទេ៕