[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ប្រចាំប្រទេសវៀតណាម បានបញ្ចេញ ម៉ូតូ Air Blade ១២៥ ស៊េរីថ្មីឆ្នាំ ២០២៣ ជាផ្លូវការ ជាមួយការឌីហ្សាញស្អាតជាងមុន សន្សំសំចៃសាំង និងអ្វីកាន់តែទំនើបនោះគឺបំពាក់គ្រឿងទំនើបជាច្រើនទៀត។
Honda Air Blade 125 ទទួលបានឌីហ្សាញមិនខុសគ្នាពីស៊េរីមុនទ្បើយដោយវាទទួលបានអាប់ដេតនៃការរចនាបន្តិច។
សម្រាប់ Honda Air Blade 125 បានប្រើប្រាស់ម៉ាស៊ីនសាំង eSP+ ចំណុះ ១២៤,៨សេសេ ទំហំ ១ស៊ីទ្បាំ ប្រព័ន្ធស្អំប្រេង liquid-cooled ផលិតកម្លាំង ៨,៧៥ សេះ និងកម្លាំងរមួល ១១,៣ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ២,២៦ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម ។
អ្វីដែលពិសេសនោះសម្រាប់ម៉ូតូ Honda Air Blade 125 បំពាក់នឹងចង្កៀងមុខ-ក្រោយ LED រួមជាមួយនឹងអំពូលជួយបំភ្លឺពេលថ្ងៃ DRls, កុងទ័រឌីជីថល LCD, រន្ធសាក UBS អាចសាកទូរស័ព្ទបាន និងប្រព័ន្ធហ្វាំ្រង ABS កម្រិតខ្ពស់របស់ Honda ។ ហើយធុងសាំងរបស់ម៉ូតូ Scooter នេះអាចផ្ទុកចំណុះរហូតដល់ ៤,៤ លីត្រ និង កន្លែងផ្ទុកនៅក្រោមកៅអីធំដែលអាចដាក់មួកសុវត្ថិភាពបានផងដែរ។
គួរបញ្ជាក់ថាម៉ូតូ Honda Air Blade 125 ស៊េរីឆ្នាំ ២០២៣ មានជម្រើស ២ ម៉ូឌែល ដោយម៉ូឌែល Stardard តម្លៃ ១ ៨១៤ ដុល្លារ និង Special Version តម្លៃ ១ ៨ ៦៥ ដុល្លារសហរដ្ឋអាមេរិក នៅលើទីផ្សារប្រទេសវៀតណាម៕