Honda ចេញម៉ូតូ Tact 50cc ស៊េរីថ្មី ជិះចម្ងាយ ១០០ គ.ម ចាក់សាំង ១,២៥ លីត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបង្ហាញនូវម៉ូឌែល Tact 50cc ស៊េរីឆាំ្ន ២០២២ ប្រភេទ Scooter ខ្នាតតូច ដែលទទួលបានការឌីហ្សាញបែប Classic និងការប្រើប្រាស់សាំងក្នុង ១,២៥ លីត្រ អាចជិះបានចម្ងាយ ១០០ គ.ម សម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន។

សម្រាប់ម៉ូតូ Honda Tact មានប្រវែង ១ ០៣៥ មម, ទទឺង ៦៧០ មម, កម្ពស់ ១ ៦៧៥ មម កម្ពស់ពីដីមកកែបម៉ូតូ ៧០៥ មម និងកន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីបានចំណុះរហូតដល់ ២០ លីត្រ។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤,៥ លីត្រ និងទម្ងន់ ៧៨ គីឡូក្រាមផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Tact ប្រើប្រាស់ម៉ាស៊ីនសាំង eSP ចំណុះ ៥០ សេសេ ទំហំ ១ ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង water-cooled ផលិតកម្លាំង ៤.៥សេះ និងកម្លាំងរមួល ៤,១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ Belt ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ១,២៥ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ។

យ៉ាងណាមិញចំពោះម៉ូតូ Honda Tact ស៊េរីឆ្នាំ២០២២ ជាមួយនឹងជ្រើសរើស ២ ម៉ូឌែល៖

  • Honda Tact តម្លៃ ១ ៥៨៨ ដុល្លារ
  • Honda Tact Basic តម្លៃ ១ ៤៧៩ ដុល្លារ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម