យោធាចិនហាមដាច់ខាតមិនឲ្យឡាន Tesla ចូលបន្ទាយ ដោយសារហេតុផលនេះ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា យោធាចិនបានហាមឃាត់រថយន្ត Tesla មិនឲ្យចូលក្នុងបន្ទាយយោធារបស់ខ្លួនឡើយ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសុវត្ថិភាព ចំពោះកាមេរ៉ាដែលបានបំពាក់ជាប់នៅលើរថយន្ត។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា បទបញ្ជាដែលចេញដោយយោធា ណែនាំដល់ម្ចាស់រថយន្ត Tesla ឲ្យចតរថយន្តរបស់ពួកគេនៅខាងក្រៅបន្ទាយយោធា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកកាសែត Wall Street Journal បានរាយការណ៍ថា រដ្ឋាភិបាលចិនកំពុងរឹតត្បិតការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន Tesla លើបុគ្គលិកនៅបន្ទាយយោធា, សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ នៅក្នុងឧស្សាហកម្មដែលងាយរងគ្រោះ និងទីភ្នាក់ងារសំខាន់ៗ ព្រោះរថយន្តទាំងនោះអាចជាប្រភពនៃការលេចធ្លាយសន្តិសុខជាតិ។

ទោះជាយ៉ាងណាក៏ដោយ ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋចិន និងក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំរបស់ទីភ្នាក់ងារ Reuters ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញករណីខាងលើនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម