មាឌតូចតែខ្លាំង! មកដឹងតម្លៃឡាន Mini John Cooper Works ឆ្នាំ២០២២ ថ្មី

បន្ទាប់ពីការបញ្ចេញរថយន្ត John Cooper Works (JCW) ឆ្នាំ២០២២ ទាំងប្រភេទដំបូលពេញ និងបើកដំបូល កាលពីសប្តាហ៍មុនរួចមក ឥឡូវនេះក្រុមហ៊ុន Mini ក៏បានប្រកាសពីតម្លៃលក់ជាផ្លូវការរបស់វាដែរ។

រថយន្ត Mini John Cooper Works ឆ្នាំ២០២២ ថ្មីនេះ នឹងផ្តល់ជម្រើស ៣ ម៉ូដែល គឺ Classic, Signature និង Iconic ហើយមានតម្លៃចាប់ពី ៣២ ៩០០ដុល្លារ សម្រាប់ប្រភេទដំបូលពេញ និង ៣៨ ៩០០ដុល្លារ សម្រាប់ប្រភេទបើកដំបូល នៅលើទីផ្សារសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

John Cooper Works ថ្មីមានបំពាក់លក្ខណៈពិសេសជាច្រើន រួមទាំង ហ្វ្រាំង Brembo, យ៉ាន់កង់ Alloy ១៧អ៊ីញ និងប្រព័ន្ធបូម Adaptive Suspension ជាដើម។ រថយន្តនេះបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ។ វាដំណើរការដោយប្រអប់លេខដៃ ៦វគ្គ ឬ អូតូ ៨វគ្គ។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កៅអី និងដៃចង្កូតស្បែក Nappa Leather រំលេចដោយថ្នេរដេរពណ៌ប្រផេះ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨,៨អ៊ីញ ហើយក៏មាន Option មុខងារកម្តៅដៃចង្កូត, មុខងារ lane departure warning និង stop & go function សម្រាប់ប្រើជាមួយមុខងារ active cruise control ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម