រដ្ឋាភិបាលអង់គ្លេស ចង់បើកឲ្យប្រើមុខងារ “រក្សាគន្លងស្វ័យប្រវត្តិ” តាមដងផ្លូវនៅឆ្នាំក្រោយ

រដ្ឋាភិបាលអង់គ្លេស កំពុងតែពិចារណាលើការដាក់ឲ្យប្រើប្រាស់ “ប្រព័ន្ធមុខងាររក្សាគន្លងស្វ័យប្រវត្តិត Automated Lane Keeping System (ALKS)” នៅលើដងផ្លូវរបស់ខ្លួន ចាប់ផ្តើមពីដើមឆ្នាំក្រោយទៅ។

យោងតាមនាយកដ្ឋានដឹកជញ្ជូនអង់គ្លេស បានឲ្យដឹងថា ប្រព័ន្ធមុខងារខាងលើនឹងអនុញ្ញាតឲ្យរថយន្តអាចគ្រប់គ្រងខ្លួនឯងរយៈពេលវែង ដោយមិនត្រូវការអ្នកបើកបរមករំខានឡើយ។ គោលបំណងរបស់រដ្ឋាភិបាលអង់គ្លេស គឺចង់អនុញ្ញាតឲ្យប្រើប្រព័ន្ធនេះនៅល្បឿនដល់ទៅ ៧០ម៉ាយ៍ក្នុងមួយម៉ោង ឬ ១១២គីឡូម៉ែត្រក្នុងមួយម៉ោង លើដងផ្លូវក្នុងប្រទេសរបស់ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអង់គ្លេស លោក Rachel Maclean បានឲ្យដឹងថា “បច្ចេកវិទ្យាស្វ័យប្រវត្តិតអាចធ្វើឲ្យការបើកបរកាន់តែមានសុវត្ថិភាព រលូន និងងាយស្រួលជាងមុន ហើយអង់គ្លេសគួរតែជាប្រទេសដំបូងគេបង្អស់ ដែលមើលឃើញអត្ថប្រយោជន៍មួយនេះ ដើម្បីទាក់ទាញឲ្យក្រុមហ៊ុនផលិតរថយន្តនានា ខិតខំអភិវឌ្ឍន៍ និងធ្វើតេស្តបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត”។

គួរឲ្យដឹងថា Automated Lane Keeping System ឬ ALKS មិនមែនបង្កើតឡើងដើម្បីឲ្យប្រើប្រាស់គ្រាន់តែជាមុខងារជំនួយប៉ុណ្ណោះទេ តែវាអនុញ្ញាតឲ្យអ្នកបើកបរពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម