
យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Kia គឺពង្រីកបន្ថែមនៃការផលិតរថយន្តអគ្គិសនី (EV) អ្វីដែលក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះមិនអាចបង់បោះបានគឺការផលិតរថយន្ដខ្នាតតូច ផ្ដោតសំខាន់សម្រាប់តម្រូវការប្រើប្រាស់ក្នុងក្រុង។
កាលពីពេលថ្មីៗនេះរថយន្ត Kia EV2 ត្រូវបានគេ លួចថតបាន ពេលកំពុងធ្វើតេស្ត មុនពេលបង្ហាញខ្លួនជាផ្លូវការនៅដើមឆ្នាំ ២០២៦។ គិតមកទល់ពេលនេះក្រុមហ៊ុន Kia បានផលិតរថយន្ដ SUV ខ្នាតធំរហូតដល់ខ្នាតមធ្យម ប៉ុន្ដែពួកគេហាក់ដូចជាមានចន្លោះប្រហោងលើរថយន្ដអគ្គិសនីខ្នាត ប៉ុន្តែឥឡូវនេះមានរថយន្ដ EV2 នឹងមកដជួយបំពេញចន្លោះប្រហោងទាំងនេះ។
ចំពោះម៉ូឌែល EV2 អាចនឹងមិនមែនជាកូនពៅក្នុងត្រកូល EV ទេដោយសារ ក្រុមហ៊ុន Kia ក៏កំពុងពិចារណារថយន្ត EV1 ដែលតូចជាងនេះទៅទៀត ដើម្បីជំនួសរថយន្ត Picanto ផងដែរ។ ក្រុមហ៊ុនមួយនេះក៏មិនទាន់បានបញ្ចេញព័ត៌មានច្រើនអំពីលក្ខណៈបច្ចេកទេសរបស់រថយន្ត EV2 នោះទេ។
រថយន្ត EV2 នឹងដាក់លក់នៅអឺរ៉ុបក្នុងឆ្នាំ ២០២៦ ប៉ុន្តែវានឹងមិនមែនជារថយន្ត EV តូចបំផុតរបស់ Kia នោះទេ។ ចំពោះរថយន្ត Kia ខ្នាតតូចនេះនឹងមិនមានវត្តមាននៅសហរដ្ឋអាមេរិកទេ ខណៈម៉ូឌែល EV3 ដែលនឹងមកដល់ឆាប់ៗនេះ នឹងនៅតែជាកម្រិតដំបូងគេបង្អស់នៃរថយន្ត SUV អគ្គិសនីរបស់ Kia។
គោលបំណងធំរបស់ក្នុងការផលិតរថយន្ដអគ្គិសនីខ្នាតគឺដើម្បីពង្រីកទីផ្សារ ដោយផលិតរថយន្ដខ្នាតតូចដាក់លក់ក្នុងតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់សម្រាប់អតិថិជនទូទៅ។ ការផលិតរថយន្ត EV តូចជាងនេះ ជួយសម្រេចបាននូវគោលដៅនេះ ជាពិសេសសម្រាប់ទីផ្សារដែលមានតម្រូវការខ្ពស់លើរថយន្តតូចៗ ដូចជាទីក្រុងដែលមានប្រជាជនច្រើននៅអឺរ៉ុប។ សរុបមក Kia កំពុងបន្តយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការនាំយករថយន្ត EV ជាច្រើនប្រភេទទៅកាន់ទីផ្សារ ដោយផ្តោតលើការផ្តល់ជម្រើសតូចៗ និងមានតម្លៃសមរម្យ ដើម្បីទាក់ទាញអតិថិជនកាន់តែទូលំទូលាយ៕