
រថយន្ថ SUV អគ្គិសនីលាយសាំង (PHEV) Changan Qiyuan Q07 ត្រូវបានដាក់លក់ជាផ្លូវការនៅប្រទេសចិន ជាមួយតម្លៃចាប់ពី ១៩ ២១៦ ដល់ ២៤ ១៨២ដុល្លារ។
រថយន្ដនេះដំណើរការដោយម៉ាសុីនសាំងចំណុះ ១.៥ និងម៉ូទ័រអគ្គិសនីទំហំ ១៦៥kW បើប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ២១៥គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ (CLTC) តែបើប្រើអគ្គិសនីលាយសាំងអាចបើកដល់ ១ ៤០០គីឡូម៉ែត្រ។
Changan Qiyuan Q07 ផលិតមកក៏បានគិតយ៉ាងសំខាន់ក្នុងការជួយសន្សំសំចៃថវិការបស់បងប្អូន រថយន្ដនេះមានទាំងជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី១ និងម៉ូទ័រអគ្គិសនី២។ ចំពោះម៉ូដែលប្រើប្រាស់អគ្គិសនី១ ផ្គួបជាមួយម៉ាសុីនសាំងចំណុះ ១.៥ អាចផលិតកម្លាំងសរុបបាន ២៦០សេះ កម្លាំងរមួល ៤៦០ញ៉ូតុនម៉ែត្រ ចំពោះម៉ូដែលប្រើប្រាស់អគ្គិសនី២ ផ្គួបជាមួយម៉ាសុីសាំងចំណុះ ១.៥ អាចផលិតកម្លាំងសរុបបាន ៣០៦សេះ កម្លាំងរមួល ៥៩០ញ៉ូតុនម៉ែត្រ។
រថយន្ដនបំពាក់មកជាមួយអាគុយទំហំ ២១.៥ kwh ហើយវាក៏បំពាក់មកជាមួយបច្ចេកវិទ្យា DC Fast Charging អាចសាកថ្មពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ១៥នាទី។ រថយន្ដ Changan Qiyuan Q07 មានប្រវែងតួខ្លួនសរុប ៤ ៨៣៧មម ទឹទឹង ១ ៩២០មម កម្ពស់ ១ ៦៩០មម និងគម្លាតកង់មុខក្រោយ ២ ៩០៥មម៕