រថយន្ដអគ្គិសនី Mitsubishi Eclipse Cross ផលិតសម្រាប់ទីផ្សារអឺរ៉ុបនឹងបង្ហាញខ្លួននៅខែកញា្ញ

[បរទេស] ក្រុមហ៊ុន Mitsubishi Motors Europe បានប្រកាសពីការដាក់លក់រថយន្ត SUV ប្រភេទ Crossover អគ្គិសនី (C-SUV) មានឈ្មោះថា “Eclipse Cross” ដែលនឹងត្រូវបង្ហាញខ្លួននៅខែកញា្ញខាងមុខនេះ ហើយនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៥។

រថយន្ត Eclipse Cross ថ្មីនេះត្រូវបានអភិវឌ្ឍជាពិសេសសម្រាប់ទីផ្សារអឺរ៉ុប ដោយមានការកែប្រែកម្រិតអាគុយ ផ្ដល់ជូននូវរយៈចម្ងាយឆ្ងាយ (long-range battery) នឹងធ្វើការដាក់លក់នៅត្រីមាសទី ៤ ឆ្នាំ ២០២៥ រីឯការកែប្រែកម្រិតអាគុយមធ្យម  (mid-range battery) នឹងត្រូវដាក់លក់តាមក្រោយនៅឆ្នាំ ២០២៦។

ម៉ូឌែលថ្មីនេះនឹងក្លាយជាតួអង្គថ្មីមួយ ក្នុងការប្រកួតប្រជែងក្នុងប្រភេទរថយន្ដ C-SUV ដែលទទួលបានការពេញនិយមជាងគេនៅតំបន់អឺរ៉ុប។ រថយន្ត Eclipse Cross (BEV) នឹងក្លាយជារថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ Mitsubishi ដែលបានលក់នៅអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១០ នៅពេលដែលរថយន្ដ i-MiEV ដែលជារថយន្តប្រើអគ្គិសនីសុទ្ធ BEV ដំបូងគេដែលចូលទៅក្នុងផលិតកម្មដោយក្រុមហ៊ុនផលិតរថយន្តធំមួយនេះត្រូវបានដាក់លក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម


ម៉ូឌែលថ្មីនេះក៏ជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន Mitsubishi រស់ឡើងវិញនៅក្នុងទ្វីបអឺរ៉ុប ដោយមានគោលបំណងគ្របដណ្តប់លើផ្នែកទីផ្សារស្នូល ជាមួយនឹងការសង្កត់ធ្ងន់លើប្រភេទរថយន្ដ SUV ដែលរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗ ទាំងផ្នែកប្រព័ន្ធថាមពល (powertrains) និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ (Intelligent Driving Assistance Systems – ADAS)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម