
រថយន្តប្រភេទ SUV plug-in hybrid ទំហំធំ ៥កៅអី ម៉ូឌែល Fang Cheng Bao Ti7 របស់ក្រុមហ៊ុន BYD បានចេញពីខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសចិន។ រថយន្ដនេះនឹងមានវត្ដមានក្នុងទីផ្សារប្រទេសចិននៅចុងឆ្នាំនេះ ដោយផ្តល់ជូនជាមួយប្រព័ន្ធថាមពល DMS ថ្មីដំណើរដោយម៉ូទ័រអគ្គិសនីចំនួនពីរ និងម៉ាស៊ីនចំហេះក្នុង (ICE) ចំណុះ ១.៥ លីត្រ។
Fang Cheng Bao (FCB) គឺជាម៉ាករថយន្ត off-road លំដាប់កំពូលមួយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន BYD ក្នុងឆ្នាំ ២០២៣។ រថយន្ដក្នុងត្រកូល Fang Cheng BaoFang Cheng Bao បច្ចុប្បន្នរួមមានចំនួន ៣ ម៉ូឌែលគឺ៖ Bao 5 (Leopard 5), Bao 8 (Leopard 8) និង Ti3 (Tai 3, Titanium 3)។ ម៉ាក់យីហោ FCB នឹងត្រូវបានលក់នៅក្រៅប្រទេសចិនក្រោមម៉ាកយីហោ Denza។ រថយន្ត Ti7 (Tai 7, Titanium 7) នឹងក្លាយជារថយន្តទី៤ របស់ត្រកូល FCB ដែលចូលទីផ្សារ។ រថយន្ដនេះបានចាប់ផ្ដើមការផលិតទ្រង់ទ្រាយធំរនៅក្នុងប្រទេសចិននៅថ្ងៃទី ១១ ខែសីហា។
ក្រុមហ៊ុន BYD បានរាយការណ៍កាលពីថ្ងៃទី ១១ ខែសីហាថា រថយន្ត crossover ម៉ូដែល FCB Ti7 ដែលផលិតទ្រង់ទ្រាយធំក្នុងបាច់ដំបូង បានចេញពីខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះបានចែករំលែករូបភាពផ្លូវការដំបូងនៃរថយន្តដែលផលិតទ្រង់ទ្រាយធំនៅលើបណ្តាញសង្គម។ វាបានភ្ជាប់រូបភាពជាមួយនឹងសេចក្តីថ្លែងការណ៍ដែលនិយាយថា៖«រោងចក្រឆ្លាតវៃកំពុងដំណើរការយ៉ាងពេញលេញ»។
លោក Xiong Tianbo ជាអ្នកគ្រប់គ្រងទូទៅនៃអង្គភាពអាជីវកម្ម FCB បានចូលរួមក្នុងពិធីនៃរថយន្ត Ti7 ដំបូងដែលចេញពីខ្សែសង្វាក់ផលិតកម្ម។ រថយន្ត Ti7 ផលិតទ្រង់ទ្រាយធំដំបូងគេមានពណ៌ខៀវប្រាក់ ជាមួយនឹងបំពាក់មកជាមួយឧបករណ៍ចាប់សញ្ញា LiDAR នៅលើដំបូល។ ទោះជាយ៉ាងណាក៏ដោយ ក៏មានរថយន្ត SUV Ti7 ដែលផលិតទ្រង់ទ្រាយធំជាច្រើនទៀតចេញពីខ្សែសង្វាក់ផលិតកម្មក្នុងពណ៌ខ្មៅផងដែរ។
រថយន្ត Fang Cheng Bao Ti7 នឹងចូលមកក្នុងទីផ្សារចិននៅត្រីមាសទី ៤ ឆ្នាំ ២០២៥។ យោុងតាម CarNewsChina រំពឹងថាជួរតម្លៃរបស់វាគឺចន្លោះពី ២៥០ ០០០ ទៅ ៣០០ ០០០ យន់ ស្មើនិងប្រមាណ ៣៤ ៨១០ ដល់ ៤១ ៧៧៥ ដុល្លារ)។ វានឹងប្រកួតប្រជែងជាមួយរថយន្ត Li L7 និង Aito M7៕