រថយន្តជំនាន់ថ្មី Peugeot 5008 នឹងមានជម្រើសប្រភេទអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] រថយន្តស៊េរីថ្មី Peugeot 5008 ត្រូវបានគេរំពឹងថានឹងមានការរចនាលំនាំដូចទៅនឹងម៉ូដែល Peugeot 3008 របស់ខ្លួន។ លោក Natalie Knight ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Stellantis បានបង្ហាញចេញនូវរថយន្ត Peugeot 5008 ជំនាន់ចុងក្រោយ ត្រៀមបង្ហាញខ្លួននៅក្នុងខែសីហា ឆ្នាំក្រោយ ២០២៤ ដោយនៅក្នុងនោះនឹងមានជម្រើសប្រភេទអគ្គិសនីសុទ្ធផងដែរ។

Photo Credits: SH Proshots for CarScoops

យើងបានដឹងអំពីជំនាន់ថ្មី 5008 នេះចាប់តាំងពីដើមឆ្នាំមកម្ល៉េះ នៅពេលដែល Peugeot បានបញ្ជាក់ថាជម្រើសអគ្គិសនីសុទ្ធកំពុងស្ថិតនៅក្នុងដំណើរការផលិត។ បកទៅកាន់ខែសីហា អ្នកថតរូបបានចាប់យកការរូបភាពីការធ្វើតេស្ត 5008 ថ្មីនៅក្នុង ICE guise មុនពេលគំរូអគ្គិសនីត្រូវបានគេឃើញនៅក្នុងខែកញ្ញា។ ដូចគ្នាទៅនឹងម៉ូដែល 3008 ដែលជាម៉ូដែលតូចជាង 5008 នេះ វានឹងត្រូវបានគាំទ្រដោយគ្រោងឆ្អឹង Stellantis STLA Medium ដោយអាគុយអគ្គិសនីនឹងមានរយះចម្ងាយរហូតដល់ ៤៣៥ ម៉ាយ (៧០០ គីឡូម៉ែត្រ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ព័ត៌មានលម្អិតអំពីប្រព័ន្ធបើកបរ Powertrain មិនត្រូវបានគេបញ្ជាក់នោះទេ ប៉ុន្តែយើងដឹងថា 5008 ថ្មីនឹងត្រូវបានផ្តល់ជូនជម្រើសប្រភេទ Hybrid និងអគ្គិសនីសុទ្ធ។ មួយក្នុងចំនោមរថយន្តប្រភេទកូនកាត់ Hybrid ប្រហែលជាម៉ាស៊ីនសាំង 1.2L ប្រើប្រាស់បច្ចេកវិទ្យា PureTech ជំនួយដោយអាគុយទំហំ 48 វ៉ុល ដែល Peugeot បានបំពាក់កាលពីដើមឆ្នាំនៅលើម៉ូដែល 3008 និង 5008 កន្លងទៅ ។ ចំណែកឯម៉ាស៊ីនថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនជំនួយដោយ turbocharged និងបន្ថែមដោយម៉ូទ័រអគ្គិសនីដែលផ្តល់កម្លាំង ២៨ hp និង ៤១ lb-ft (៥៥ Nm) នៃកម្លាំងបង្វិលជុំ ដែលបង្កើតថាមពលកម្លាំងបាន ១៣៤ hp និង ១៧០ lb-ft (២៣០ Nm) ។ ជម្រើសអគ្គិសនីអាចស្រដៀងទៅនឹងម៉ូដែល E-3008 ដែលត្រូវបានផ្តល់ជូនជាមួយនឹងកញ្ចប់អាគុយទំហំ ៧៣ kWh និង ៩៨ kWh ជាមួយនឹងតួលេខថាមពលចាប់ពី ២០៧ ដល់ ៣១៦ hp ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម