រថយន្ត​ថ្មី​ជាង​ពាក់​កណ្តាល​នៅ​អាមេរិក​នឹង​ប្រើ​អគ្គិសនី​នៅ​ឆ្នាំ ​២០៣០

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមអ្នកវិភាគនិយាយថា ការលើកទឹកចិត្តដូចជាឥណទានពន្ធថ្មីសម្រាប់អ្នកទិញរថយន្តអគ្គិសនី នឹងជួយឲ្យទីផ្សារផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ពោលគីនៅឆ្នាំ ២០៣០។ ទោះបីជាលោកប្រធានាធិបតី Joe Biden មិនទាន់បានធ្វើការផ្លាស់ប្តូរណាមួយដើម្បីឲ្យរដ្ឋនានាហាមឃាត់ការលក់រថយន្តចំហេះក្នុងក៏ដោយ។

ជាមួយគ្នានេះ យោងតាមរបាយការណ៍ថ្មីមួយដោយគេហទំព័រ BloombergNEF បានប៉ាន់ប្រមាណថា ការលក់រថយន្តអគ្គិសនី ស្ថិតនៅលើការកើនឡើង ៤៣% នៃរថយន្តថ្មីដែលបានទិញក្នុងឆ្នាំ ២០៣០ ហើយមានជម្រើសកាន់តែច្រើននៅក្នុងទីផ្សារអគ្គិសនីថ្មី និងការបង្កើនការទទួលយកអ្នកប្រើប្រាស់រថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប៉ុន្តែការប៉ាន់ស្មានទាំងនោះត្រូវបានកែសម្រួលបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុម័តច្បាប់កាត់បន្ថយអតិផរណានៅក្នុងខែសីហាឆ្នាំនេះ ដោយជំរុញឱ្យការព្យាករណ៍ឆ្នាំ ២០៣០ កើនឡើងដល់ ៥២%។ តួលេខនេះច្រើនជាងការសន្យារបស់លោក Biden ពីមុនដែលថាពាក់កណ្តាលនៃរថយន្តទាំងអស់គួរតែជារថយន្តអគ្គិសនី រថយន្ត Plug-in Hybrid ឬ Fuel Cell (រថយន្តប្រើប្រេង) ដែលដំណើរការនៅចុងទសវត្សរ៍នេះ។

 

អ្នកវិភាគ BloombergNEF បានទទួលស្គាល់ថា ការលក់រថយន្តអគ្គិសនី ប្រហែលជាមិនហក់ឡើងខ្លាំងក្នុងប៉ុន្មានឆ្នាំខាងមុខនោះទេ ដោយមួយផ្នែកដោយសារតែច្បាប់ឥណទានពន្ធថ្មីមានន័យថា ជំនួយពេញ ៧ ៥០០ ដុល្លារគឺបើកសម្រាប់តែរថយន្តដែលផលិតនៅអាមេរិកខាងជើងប៉ុណ្ណោះ ហើយក៏មានការរឹតបន្តឹងលើកន្លែងដែលអាគុយមានប្រភពផងដែរ។

គួរបញ្ជាក់ផងដែរថា ចំនួនរថយន្តអគ្គីសនីនៅអាមេរិកត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនៅពេលដែលយើងខិតជិតពាក់កណ្តាលទសវត្សរ៍ក្រោយ ដោយមានជំនួយពីច្បាប់ដែលហាមប្រាមរថយន្តដែលប្រើម៉ាស៊ីនចំហេះក្នុងនៅក្នុងរដ្ឋជាច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម