រថយន្ត Geely Binyue Cool ប្រភេទ SUV តម្លៃ ១ម៉ឺនដុល្លារជាង នៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Geely Binyue Cool ជារថយន្តប្រភេទ SUV ខ្នាតកណ្តាល ជាមួយនឹងតម្លៃលក់ចាប់ពី ១៤ ៧៩៧ ដុល្លារ​ ដល់ ១៧ ៧៦២ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ក្រឡេកទៅមើលការរចនា រថយន្តនេះបានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា Furious Air Intake Grille គឺជាការរចនាបែបសំណាញ់ polygon-mesh និងចង្កៀងមុខ dynamic LED ជាមួយនឹងមុខងារ Matrix Rhythm នៅសងខាងជួយឲ្យជះពន្លឺបានច្បាស់ជាងមុន។ ខណៈផ្នែកចំហៀង ភ្ជាប់មកជាមួយថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ប្រភេទ Tomahawk 5-spoke អបដោយដុំហ្វ្រាំង calipers ពណ៌ក្រហម។ ផ្នែកខាងក្រោយបានបន្ថែមនៅរូបរាងបែបស្ព័រ ជាមួយនឹងចង្កៀងខាងក្រោយប្រភេទ Rhythm LED រាងស្លីំម និងកាងខាងក្រោយពណ៌ខ្មៅ បំពង់ស៊ីមាំងពីរនៅសងខាង​ 3D ទំហំធំ និងឡូហ្គោ S sport។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកនៅផ្នែខាងក្នុងវិញ ទទួលបានការរចនាក្រោមគំនិតនៃ “Energy Awakening Cockpit” តុបតែងដោយស្បែកប្រភេទ Alcantara មានកៅអីស្ព័រ មានមុខងារកម្តៅ និងប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ Qi។ កុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយ, កន្លែងសាកថ្មឥតខ្សែ, ភ្លើងលម្អក្នុងរថយន្ត ៧២ ពណ៌ និងដំបូលកញ្ចក់បែប Panoramic Sunroof អាចការពារកម្តៅ UV បានដល់ទៅ ៩០% ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧ វគ្គ មានកម្លាំងស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេល ៧,១ វិនាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម