[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ២ រួមមានក្រុមហ៊ុន Hyundai និង Kia បានឈរលើបញ្ជីរថយន្តដែលត្រូវបានគេលួចច្រើនបំផុតសម្រាប់នៅប្រទេសសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ ដែលមានរថយន្តដល់ទៅ ៦ ម៉ូដែលក្នុងចំណោម ១០ម៉ូដែល ។
បើយោងតាមទិន្នន័យថ្មីពីការិយាល័យឧក្រិដ្ឋកម្មធានារ៉ាប់រងជាតិ (NICB) ក្រុមហ៊ុន Hyundai និង Kia ផលិតរថយន្តចំនួន ៦ ក្នុងចំណោមរថយន្តទាំង ១០ ដែលត្រូវបានចោរលួចច្រើនបំផុតនៅអាមេរិកក្នុងឆ្នាំ ២០២៣ ក្នុងនោះរថយន្តដែលត្រូវបានគេលួចច្រើនជាងគេបំផុតប្រចាំឆ្នាំចំនួន ៣ គឺ Hyundai Elantra ដែលជា Hyundai Sonata និង Kia Optima ។
ជាមួយគ្នានេះ គួរឲ្យដឹងថា រថយន្តភីកអាប់ដែលធ្លាប់ជារថយន្តដែលគេលួចច្រើនបំផុតបានធ្លាក់មកនៅលេខរៀងទី៤ ។ លើសពីនេះ ក៏មានការកើនឡើងសរុបបើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ដែលមានចំនួនដល់ទៅ ១ ០២០ ៧២៩ គ្រឿងដែលត្រូវបានចោរលួចនៅក្នុងឆ្នាំ ២០២៣ ៕