រថយន្តអគ្គិសនី Fisker Ocean ដែលគេទន្ទឹងរង់ចាំជាយូរនោះ នឹងបង្ហាញមុខនៅក្នុងកម្មវិធី Consumer Electronics Show នាខែមករាឆ្នាំ ២០២០ ខាងមុខ។
គេបានដឹងថារថយន្ត Ocean នេះនឹងមានបំពាក់អាគុយដែលអាចផ្ទុកថាមពលបាន ៨០ គីឡូវ៉ាត់ម៉ោង ហើយអាចជិះបានចម្ងាយពី ៤០០ ទៅ ៤៨០ គីឡូម៉ែត្រ។ ដំណឹងល្អនោះគឺ Ocean នឹងអាចជិះបានចម្ងាយជាង ៣២០ គីឡូម៉ែត្រ ដោយគ្រាន់តែសាកភ្លើង ៣០ នាទីប៉ុណ្ណោះ។
គេដឹងទៀតថារថយន្តនេះនឹងមានបំពាក់នូវដំបូលសូឡារ ដែលជួយសន្សំសំចៃថាមពលបានកាន់តែខ្លាំង។ ជាក់ស្ដែងទៅ Fisker បានប៉ាន់ស្មានថាដំបូលសូឡារនេះ អាចផ្ដល់នូវរយៈចម្ងាយបើកបរបន្ថែម ១ ៦១០ គីឡូម៉ែត្រ ក្នុងមួយឆ្នាំ៕