រថយន្តអគ្គិសនី Tesla Model Y បានក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៤!

ក្នុងឆ្នាំ ២០២៤ រថយន្តអគ្គិសនី Tesla Model Y បានក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន ដោយមានចំនួនលក់សរុប ៤៨០ ៣០៩ គ្រឿង កើនឡើង ៥,២៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលលក់បានចំនួន ៤៥៦ ៣៩៤ គ្រឿង ប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៣៤ ១០០ ដុល្លារ។

ជាមួយគ្នានេះ រថយន្តអគ្គិសនី BYD Qin Plus ដែលជាគូរប្រកួតប្រជែងមួយរបស់ Tesla Model Y ក៏មានចំនួន លក់ប្រហាក់ប្រហែលនឹង Tesla Model Y ផងដែរ ពោលគឺមានចំនួន ៤៨០ ០២៥ គ្រឿង ដោយគ្រាន់តែខ្វះ ២៨៤ គ្រឿង ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈនៅពេលថ្មីៗនេះ ក្រុមហ៊ុន Tesla ក៏បានប្រកាសចេញម៉ូដែលថ្មី Tesla Model Y “Juniper” ផងដែរ ដោយបើកទទួលការបញ្ជាទិញទុកមុន នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ៣៥ ៩៤០ ដុល្លារ ដល់ ៤១ ៣៩៣ ដុល្លារ និងទទួលបានកក់មុនដល់ទៅ ៥០ ០០០ គ្រឿង ក្នុងថ្ងៃតែមួយតែម្តង។

គួរឲដឹងថា រថយន្តអគ្គិសនី Tesla Model Y បានក្លាយជាម៉ូដែលដែលមានឥទ្ធិពលខ្លាំងមួយនៅទីផ្សារចិន ដោយសារតម្លៃសមរម្យ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងយុទ្ធសាស្ត្រនៃទីផ្សារដែលមានប្រសិទ្ធភាព៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម