ចេញហើយ! Mercedes-Maybach GLS 600 ថ្មី ហើយនេះតម្លៃរបស់វា

ក្រុមហ៊ុន Mercedes ទើបតែបានប្រកាសពីតម្លៃ និងលក្ខណៈពិសេសលម្អិត នៃរថយន្ត Mercedes-Maybach GLS 600 ថ្មី ដែលនឹងចាប់ផ្តើមមានលក់នៅក្នុងប្រទេសអូស្ត្រាលី ក្នុងចំនួនមានកំណត់ ចាប់ពីខែសីហាតទៅ។

រថយន្ត Mercedes-Maybach GLS 600 ថ្មីនេះនឹងមានតម្លៃចាប់ពី ៣៥៨ ៣០០ដុល្លារអូស្ត្រាលី ឬ ប្រហែល ២៧៥ ៤០០ដុល្លារអាមេរិក។ SUV ដ៏ប្រណីតខាងលើបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ bi-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៥០សេះ។ វាក៏ទទួលបានកម្លាំង ២១សេះទៀត ពីប្រព័ន្ធ Mild-hybrid ៤៨វ៉ុល ហើយដំណើរការដោយប្រព័ន្ធប៉ុងពីរ 4Matic AWD និងប្រអប់លេខអូតូ ៩វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលមានទ្ងន់ដល់ទៅ ២,៨តោននេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ថ្វីបើផលិតផ្អែកតាមម៉ូដែល Mercedes-Benz GLS ក៏ពិតមែន ប៉ុន្តែ Mercedes-Maybach GLS 600 មានលក្ខណៈខុសប្លែកគ្នាត្រង់ ប៉ាណាមុខ, ការបន្ថែមក្រូមេជុំវិញរថយន្ត, យ៉ាន់ពិសេស, ឡូហ្គូ Maybach, ឈ្នាន់ចំហៀសអូតូ និង ទឹកថ្នាំ ២ពណ៌ ជាដើម។

Mercedes-Maybach GLS 600 ផ្តល់ជម្រើសកៅអី ៤ និង ៥ ហើយមាន Option ជាច្រើនដូចជា ពូកស្បែក Nappa Leather, មុខងារកម្តៅ និងបញ្ចេញខ្យល់ត្រជាក់ ជាមួយមុខងារម៉ាស្សា, ដំបូល Sunroof ចុច ជាមួយនឹងវាំងនន និង ប្រព័ន្ធបូម E-Active Body Control ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម