រថយន្ត BYD Tang DM-I ប្រភេទ​ plug-in hybrid តម្លៃខ្ទង់ ៤មុឺនដុល្លារ នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត និង​ BYD Tang DM-I ប្រភេទម៉ាស៊ីន​ plug-in hybrid ជាមួយនឹងតម្លៃលក់ចាប់ពី ៤០ ៩៧៤ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

ក្រឡេកទៅមើលការរចនា រថយន្ត BYD Tang DM-i នៅតែរក្សារចនាប័ទ្មដើមរបស់ BYD Tang ដែលមានប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ផ្តល់នៅភាពប្រណីត អបដោយចង្កៀងមុខ LED និងចង្កៀងក្រោយប្រភេទ LED រាងជាក្រញ៉ាំនាគ អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅខាងក្នុងកាប៊ីន កុងសូលកណ្តាលត្រូវបានតុបតែថ្មី និងឡូហ្គោអក្សរ “BUILD YOUR DREAMS” ត្រូវបានបន្ថែមទៅផ្នែកខាងមុខរបស់អ្នកដំណើរផងដែរ។ កុងទ័រព័ត៌មាន LCD ពេញលេញ និងអេក្រង់កំសាន្តកណ្តាលទំហំធំ ភ្ជាប់ជាមួយប្រព័ន្ធឆ្លាតវៃ DiLink3.0 ចុងក្រោយបង្អស់របស់ BYD, ប្រព័ន្ធ OTA, ឧបករណ៍បំពងសំឡេងម៉ាក Dynaudio និងប្រព័ន្ធជំនួយការបើកបរ DiPliot driver assistance function ផងដែរ ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការម៉ាស៊ីន plug-in hybrid ចំណុះ ១,៥ លីត្រ turbocharged មានកម្លាំង ៦០៦ សេះ និងកម្លាំងរមួល ៨២៤ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ២៥២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម