[ទីផ្សារចិន] នាពេលថ្មីៗនេះ រូបភាពរបស់រថយន្ត Deepal S05 សេរ៊ីថ្មី របស់ក្រុមហ៊ុនផលិតរថយន្ត Changan ត្រូវបានបែបធ្លាយនៅលើប្រព័ន្ធអ៊ីនធឺណិត ហើយរថយន្តនេះក៏គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិននៅក្នុងពេលឆាប់ៗនេះក្នុងឆ្នាំនេះជាមួយតម្លៃលក់ចាប់ពី ១៦,៥៥០ដុល្លារ ។
សម្រាប់រថយន្តត្រូវបានរំពឹងថានេះមានប្រវែងតួខ្លួនសរុប ៤,៦២០ ម.ម ទទឹង ១,៩០០ ម.ម កំពស់ ១,៦០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨៨០ ម.ម ដែលមានការរចនាខាងក្រៅរាងមូលដោយមានប៉ាណាមុខបិទជិតអមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED, ទ្វារដៃបិតជិត, ដំបូល panoramic sunroof ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូម ជាដើម។ ខណៈផ្នែកខាងក្នុងមិនទាន់មានរបាយការណ៏នៅឡើយទេ។
រថយន្តថ្មីនេះមានជម្រើសម៉ាសុីនដំណើរការ ២ប្រភេទ រួមមាន៖
- ប្រភេទ Extended Range Electric Vehicle (EREV) ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១៦០គីឡូវ៉ាត់ ផ្គួបជាមួយអាគុយ ២ប្រភេទ ទំហំ ១៧គីឡូវ៉ាត់ម៉ោង និង ២៧គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយពី ១០០ ទៅ ១៥៥គីឡូម៉ែត្រ ដោយមិនចាំបាច់សាកភ្លើង និងមានកម្រិតសុីប្រេងចាប់ពី ៤,៩៥លីត្រ ទៅ ៥,០៥លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។
- ប្រភេទប្រើប្រាស់ម៉ូទ័រអគ្គិសនីសុទ្ធ ចំនួន ១ ផ្គួមជាមួយអាគុយទំហំ ៥៦,១២គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ១៧៥គីឡូវ៉ាត់ និងអាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។