រថយន្ត Ford Edge SUV ៧កៅអី ជំនាន់ថ្មី ប្រភេទកូនកាត់ Hybrid ស៊ីសាំងតិច បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Changan-FORD បានធ្វើការប្រកាសចេញនៅរថយន្ត Ford Edge ជំនាន់ថ្មីប្រភេទកូនកាត់ Hybrid នឹងគ្រោងចេញតម្លៃលក់ជាផ្លូវការនៅខែមេសា ឆ្នាំ ២០២៣ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០០០ ម.ម ទទឹង ១ ៩៦១ ម.ម កំពស់ ១ ៧៧៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ បានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា Sharp World L ស្រដៀងរថយន្ត Explorer អបដោយចង្កៀងរាងស្តើង LED និងអំពូល Daytime running light ប្រភេទ LED ផងដែរ ។ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៊ីញ ដៃទា្វរបង្គប់ កាង Spoiler ខាងក្រោយ និងចង្កៀងរាងជាអក្សរ L ប្រភេទ LED ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅមើលនៅផ្នែកខាងក្នុងវិញ រថយន្តប្រភេទ SUV កៅអី ៣ ជួរ មាន ៧ កៅអី ឃើញមានបំពាក់ជាមួយអេក្រង់ភ្លោះទំហំ ២១ អ៊ីញដ៏ធំ ដែលរួមមានកុងទ័របង្ហាញព័ត៌មានបើកបរ Full LCD និងអេក្រងកំសាន្ត touchscreen  ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការដ៏ឆ្លាតវៃ SYNC+ និងគ្រឿងបរិក្ខាទំនើបៗមួយចំនួនទៀតផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញសាំងចំណុះ ២,០ លីត្រ EcoBoost Twin-turbo អាចផលិតកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦ ទៅ ៧ លីត្រ/ ១០០ គីឡូម៉ែត្រ អាចរត់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយះពេល ៧,១ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម